ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួនជាង ៧,៦លាននាក់ នៅប្រទេសយេម៉ែន កំពុងប្រឈមមុខនឹង បញ្ហាអសន្តិសុខស្បៀង

យេម៉ែនៈ មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា មនុស្សចំនួនជាង ៧,៦ លាននាក់ នៅប្រទេសយេម៉ែន កំពុងប្រឈមមុខ នឹងបញ្ហាអសន្ដិសុខស្បៀង អាហារយ៉ាងធ្ងន់ធ្ងរ និងតម្រូវការឲ្យមានការ ផ្តល់ជំនួយជាបន្ទាន់។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

ទោះយ៉ាងណា បើតាមលោក John Ging នាយកប្រតិបត្ដិ នៃការិយាល័យអង្គការសហប្រជាជាតិ បានឲ្យដឹងថា UN នឹងផ្ដល់ទឹកប្រាក់ចំនួន ១,៨ ពាន់លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋយេម៉ែនជាង ១៣ លាននាក់ នៅក្នុងឆ្នាំនេះ។

ក្នុងនោះដែរ លោក Ging បាននិយាយថា ប្រជាជនចំនួន ២,៥ លាននាក់ ក្នុងប្រទេសនេះ ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះហិង្សា ចាប់តាំងពីខែមករាឆ្នាំ ២០១៤ ហើយបានបន្តរហូតដល់ពេលបច្ចុប្បន្ន ដែលធ្វើឲ្យតម្រូវការមនុស្ស មានការកើនឡើង ចំពោះការយកចិត្តទុកដាក់ និងការរគាំទ្របន្ទាន់ពីសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ផងដែរ ស្ថានភាពសន្តិសុខ មានភាពផុយស្រួយ ក្នុងប្រទេសយេម៉ែន បានធ្លាក់ចុះ ចាប់តាំងពីខែមីនាឆ្នាំ ២០១៥ នៅពេលដែលសង្រ្គាមស៊ីវិល បានផ្ទុះទ្បើងរវាងក្រុមនិកាយ Shiite Houthi បានគាំទ្រដោយអតីតប្រធានាធិបតី លោក Ali Abdullash Saleh ជាមួយនឹងរដ្ឋាភិបាល ដែលគាំទ្រដោយក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត៕

06-18-2015Yemen_Food

មតិយោបល់