ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ១១នាក់ស្លាប់ និង១៦នាក់ទៀត កំពុងបាត់ខ្លួន នៅប្រទេសស្រីលង្កា ក្នុងឧប្បត្តិហេតុរអិលដីបាក់

ស្រីលង្កាៈ ប្រភពពីរដ្ឋាភិបាល បាននិយាយថា មនុស្សចំនួន ១១ នាក់ស្លាប់ និងជាច្រើននាក់ទៀតរងបួស ខណៈដែល ១៦នាក់កំពុងបាត់ខ្លួន ក្នុងឧប្បត្តិហេតុរអិលដីបាក់ ដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង រយៈពេល ៣ថ្ងៃជាប់ៗគ្នា បានវាយប្រហារនៅភូមិមួយ ក្នុងស្រុក Bulathkohupitiya ប្រទេសស្រីលង្កា។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។

មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មកទល់ពេលនេះ ផ្ទះចំនួន ១១៤ ខ្នងត្រូវបានបំផ្លាញ ស្របពេលដែលមនុស្សចំនួន ២០០.០០០ នាក់ កំពុងរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ និង ១៣៧.០០០នាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព៕

article-urn publicid ap.org 572aac4140e449b5b272732b836a38af-2gqALY4vPZ08bdc60e863ff34d0b-937_634x405 article-urn publicid ap.org 572aac4140e449b5b272732b836a38af-2gqALY4vPZ08bdc60e863ff3593f-567_634x404 article-urn publicid ap.org 572aac4140e449b5b272732b836a38af-H9CJkDu3D7205440fbede4a6928-331_634x401

មតិយោបល់