ព័ត៌មានអន្តរជាតិ

មនុស្សចំនួន ២១នាក់ស្លាប់ ក្នុងប្រតិបត្តិការប្រឆាំងនឹងការទន្ទ្រានដីនៅឥណ្ឌា

ឥណ្ឌាៈ មន្ត្រីប៉ូលិសនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២១នាក់ ត្រូវបានសម្លាប់ដោយសារការប៉ះទង្គិចគ្នា រវាងប៉ូលិស និងពលរដ្ឋ ក្នុងប្រតិបត្តិការប្រឆាំងនឹងទន្ទ្រានដីនៅរដ្ឋ Uttar Pradesh ភាគខាងជើង ប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។

អំពើហិង្សានេះ បានកើតឡើងនៅទីក្រុង Mathura កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងនឹងការទន្ទ្រានដី ដោយក្រុមប៉ូលិស នេះបើយោងតាមការឲ្យដឹងពីលោកស្នងការប៉ូលិស Mukul Dwivedi នៅទីក្រុង Lucknow ក្នុងរដ្ឋ Uttar Pradesh។

មកទល់ពេលនេះ មនុស្សចំនួន ២៥០នាក់ ត្រូវបានគេឃុំខ្លួន សម្រាប់ការចូលរួម របស់ពួកគេ ក្នុងហេតុការណ៍នោះ ដែលធ្វើឲ្យបន្តមានភាពតានតឹង ក្នុងទីក្រុងកាន់តែខ្លាំង ខណៈដែលប៉ូលិសបានដាក់ពង្រាយកម្លាំងនៅតំបន់ កំពុងកើតមានអំពើហិង្សា៕

muzaffarnagar-riots-1_660_123013030124

មតិយោបល់