ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ពួកសកម្មប្រយុទ្ធចំនួន ៩១នាក់ស្លាប់ ក្នុងប្រតិបត្តិការបង្ក្រាប នៅប្រទេសអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រហូតមកទល់ពេលនេះ ពួកសកម្មប្រយុទ្ធសរុបចំនួន ៩១នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការបង្ក្រាប ដោយកងកម្លាំងសន្តិសុខជាតិ អាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

ក្នុងនោះដែរ សកម្មប្រយុទ្ធចំនួន ៧០នាក់រងរបួស និង២២ នាក់ទៀត ត្រូវបានចាប់ឃុំខ្លួន ដោយកម្លាំងសន្តិសុខ ការពារជាតិអាហ្វហ្គានីស្ថាន ក្នុងអំទ្បុងពេលនៃការចុះបង្ក្រាប ២៤ម៉ោង នេះបើតាមការឲ្យដឹងពីមន្ត្រី។

ផ្អែកតាមសេចក្ដីថ្លែងការណ៍របស់មន្ត្រី បាននិយាយថា ក្នុងដំណើរប្រតិបត្តិការចុះបង្ក្រាប ដោយកងកម្លាំងរក្សាសន្តិសុខ ដែលគ្រាំទ្រដោយកងទ័ពកាំភ្លើងធំ និងកងកម្លាំងអាកាសអាហ្វហ្គានីស្ថាន បានបើកការវាយឆ្មក់ នៅតំបន់ Kunar, Nangarhar, Laghman, Wardak, Ghazni, Kandahar, Uruzgan, Herat, Baghlan, Balkh, Jawzjan, Samangan, Kunduz, Takhar និងខេត្ត Helmand៕

4-Afgahn-soldiers-killed large_BodiesTalibanAfghanistan_Violence_Meye

មតិយោបល់