ហ្វីលីពីន: ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ឲ្យដឹងថា នាវាចម្បាំង៧ដែលបានបង្កើតឡើងដោយក្រុមកងទ័ពជើងទឹកសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធជាមួយសត្រូវ ហើយនាវានេះបានមកដល់នៅក្នុងប្រទេសហ្វីលីពីនសម្រាប់ទស្សនកិច្ចជាទម្លាប់របស់ខ្លួន។
គេហទំព័រសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ឧសភានេះ បានឲ្យដឹងថា នាវាចម្បាំងនេះ វាមានមុខងារជាច្រើនអាចការពារប្រព័ន្ធមីស៊ីល ផ្ទុកយន្តហោះចម្បាំង និងមានមុខងារជាច្រើនទៀតផង។
វាមិនមែនជាលើកដំបូងទេដែលអាមេរិកបានមកទស្សនកិច្ចនៅប្រទេសហ្វីលីពីន ក្នុងគោលបំណងដើម្បីធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ។
សូមបញ្ជាក់ថា គោលនយោបាយក្នុងការបន្តទៅការវិលត្រឡប់របស់ខ្លួននៅតំបន់អាស៊ីរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា អាមេរិកបានដាក់ពង្រាយចំនួន ៦០ ភាគរយនៃទ្រព្យសកម្មជាកងទ័ពជើងទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូង៕
មតិយោបល់