ចិនៈ បន្ទាប់ពីលេចឮពាក្យចចាមអារ៉ាមមួយថា រោងចក្រផលិតសាច់ជ្រូកកំប៉ុង របស់ប្រទេសចិន បានប្រឡាក់សាកសពមនុស្សជាអាហារកំប៉ុង រួចនាំចូលទៅលក់នៅទីផ្សារអាហ្វ្រិកនោះ រដ្ឋាភិបាលចិន បានធ្វើការបដិសេធថា វាគ្រាន់ជាការបោកបញ្ឆោតប៉ុណ្ណោះ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៦។
ការបដិសេធនេះ បានធ្វើទ្បើងបន្ទាប់ពីការបង្ហោះរូបភាពដ៏គ្រោកគ្រោ នៅក្នុងបណ្ដេញសង្គមហ្វេសបុករបស់ម្ចាស់ account គឺឈ្មោះ Barbara Akosua Aboagye ដោយចោទប្រកាន់ថា ចិននាំសាច់មនុស្សកំប៉ុង ចូលទៅកាន់ទីផ្សារប្រទេសអាហ្រ្វិក ដែលមានចំនួនអ្នក share ចែករំលែកតៗគ្នា យ៉ាងផុលផុស៕
មតិយោបល់