ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាហ្សង់ទីនប្រឈមមុខនឹងការរីករាលដាល ជំងឺគ្រុនឈាមអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត

អាហ្សង់ទីនៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប្រមានថា អាហ្សង់ទីនកំពុងតែប្រឈមមុខនឹងការរីករាលដាលនៃជំងឺគ្រុមឈាមអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រោះគេរកឃើញថាមានជំងឺគ្រុនឈាម ៧៦.៨០៣ករណី នៅក្នុងឆ្នាំនេះ គឺកើនឡើង ៥៣ភាគរយធៀបនឹងឆ្នាំ ២០០៩ ដែលមានករណីនេះច្រើនបំផុត។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦។

នៅក្នុងអត្តបទមួយរបស់សារព័ត៌មានប្រចាំថ្ងៃ អាហ្សង់ទីន “ La Nacion ” ចេញផ្សាយនៅថ្ងៃអង្គារថា ក្រសួងក្រសួងសុខាភិបាលបានចេញទិន្នន័យកាលពីថ្ងៃចន្ទ ថា ចំនួនអ្នកស្លាប់ដោសារជំងឺក្រុមឈាមបានកើនឡើងពី៥នាក់ទៅដល់ ១១នាក់ ។

បើបំបែកករណីនេះនៅតាមបណ្តាខេត្ត ឃើញថា ខេត្ត Misines ព្រំព្រទល់ Paraguay និង ប្រេស៊ីល ត្រូវបានគេរាយការណ៍ថាមានករណីជំងឺគ្រុនឈាមច្រើនជាងគេបំផុត ២២,៩៧៩ ករណី ហើយបន្ទាប់មក ខេត្ត Beunos Aires មាន ១៣,១២០ ករណី និងតាមពីក្រោយដោយទីក្រុង Beunos Aires ១១,១៥៧ករណី និងនៅខេត្ត Chaco និង Salta

florida-zika-

មតិយោបល់