ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្រ្តីការបរទេសចិន ផ្ញើរសារចូលរួមមរណៈទុក្ខដល់ប្រទេសស្រីលង្កា

ចិន: កាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានផ្ញើសារមួយច្បាប់ ដើម្បីចូលរួមមរណៈទុក្ខចំពោះគ្រោះទឹកជំនន់និងការបាក់ដីរបស់ប្រទេសកោះមួយនេះ ទៅឱ្យសមភាគីរដ្ឋមន្ត្រីក្រសួងការបរទេសស្រីលង្កា លោក Mangala Samaraweera។

នៅក្នុងសារនោះ លោក Wang Yi បានសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនស្រីលង្កា ក្នុងតំបន់រងគ្រោះ ហើយបានរំលែកទុក្ខយ៉ាងជ្រាលជ្រៅដល់ជនរងគ្រោះនៃគ្រោះមហន្តរាយនេះ។

លោក Wang បាននិយាយថា ចិននិងស្រីលង្កាជាប្រទេសជិតខាងជាប្រពៃណី មិត្តភាពរបស់ប្រជាជនចិន ត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះមហន្តរាយនេះ ដែលកើតមានចំពោះប្រជាជនស្រីលង្កា។

លោកបានបន្ថែមថា យើងជឿថាក្រោមការដឹកនាំរបស់រដ្ឋាភិបាលស្រីលង្កា ប្រជាជនស្រីលង្កានេះពិតជានឹងអាចជម្នះការលំបាកនិងគ្រោះមហន្តរាយនេះ។
លោក Wang បានសម្តែងឆន្ទៈក្នុងការផ្តល់ជំនួយណាមួយដែលវាអាចធ្វើបានដើម្បីជួយស្រីលង្កា ក្នុងគោលបំណងដើម្បីទប់ទល់នឹងគ្រោះមហន្តរាយនេះ។

ទន្ទឹមនឹងនេះដែរ សង្គមកាកបាទក្រហមចិន បានបរិច្ចាគទឹកប្រាក់សរុបចំនួន ៥០.០០០ដុល្លារសហរដ្ឋអាមេរិក ដែលជាលុយសុទ្ធឲ្យទៅប្រទេសស្រីលង្កា។

សូមជម្រាបថា ចាប់តាំងពីថ្ងៃចន្ទកន្លងមកនោះ យ៉ាងហោចណាស់ មនុស្ស ៦៤នាក់ បានស្លាប់ដោយសារទឹកជំនន់និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយឡែក មានមនុស្សប្រមាណជាងពាក់កណ្តាល១លាននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគាតផងដែរ ដើម្បីបោះតង់រកទីទួលមានសុវត្ថិភាព៕

af1ed2e0-1cf2-11e6-819f-6c3be5be5218DFT-14

មតិយោបល់