ទួរគី: បើតាមមន្ត្រីទួរគីបានអះអាងថា មនុស្សស្លាប់កើនដល់ ៤១នាក់ និងអ្នករងរបួសកើនដល់ ២៣៩នាក់ហើយ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើក បានវាយប្រហារព្រលានយន្តហោះ Ataturk ក្នុងក្រុងអ៊ីស្តង់ប៊ុល កាលពីល្ងាចថ្ងៃអង្គារ ដោយបង្ខំឲ្យផ្អាកការហោះហើរទាំងអស់ នៅប្រទេសទួរគី។ នេះបើយោងតាមរយៈ សារព័ត័មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិច នៅព្រឹកទៀបភ្លឺថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមអាជ្ញាធរបានឲ្យដឹងបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានពលរដ្ឋទួរគី ២៣នាក់ និងជនជាតិបរទេសចំនួន ១៣នាក់ផងដែរ៕



មតិយោបល់