ថៃ: មន្ត្រីរដ្ឋាភិបាលថៃបាននិយាយនៅថ្ងៃអង្គារ ទី២៤ ឧសភានេះ ឲ្យដឹងថាប្រទេសថៃ ត្រូវបានប្រមូលផលផ្លែមៀនតិចទាំងសម្រាប់នាំចេញឬទីផ្សារក្នុងស្រុកនៅឆ្នាំនេះ ជាចម្បងដោយសារតែការរាំងស្ងួតធ្ងន់ធ្ងរ។
លោក Anusorn Pornchai ប្រធានការិយាល័យសេដ្ឋកិច្ចកសិកម្មប្រចាំសាខា ខេត្តឈៀងម៉ៃ បានឱ្យដឹងថា ខេត្តភាគខាងជើងជាច្រើននៃប្រទេសនេះ ត្រូវបានរំពឹងថា នឹងបានផលផ្លែមៀនសរុប ៤៧៣.០០០តោនពេញមួយឆ្នាំនេះ មានចំនួន ១៣ភាគរយ បានធ្លាក់ចុះកាលពីឆ្នាំមុន។
ការធ្លាក់ចុះក្នុងបរិមាណផ្លែមៀនសរុប ដែលត្រូវបានបង្កឡើងដោយការរាំងស្ងួតនៅទូទាំងភាគខាងជើងប្រទេសថៃ ជាពិសេសនៅក្នុងខេត្តឈៀងម៉ៃ ជាកន្លែងផ្ទៃដីដាំផ្លែមៀនដែលមានទំហំប្រហែល ៤.៥០០ ហិចតា ត្រូវបានរកឃើញការខូចខាតធ្ងន់ធ្ងរ ដោយគ្រោះធម្មជាតិរាំងស្ងួត។
ដើមឈើផ្លែមៀនមួយចំនួនធំ បានរងផលប៉ះពាល់ពីគ្រោះរីងស្ងួតរួចទៅហើយដោយសារតែកង្វះទឹកយ៉ាងធ្ងន់ធ្ងរសម្រាប់ស្រោចស្រពដំណាំជាច្រើនសប្តាហ៍។
រដូវប្រមូលផល បានធ្វើការប៉ាន់ប្រមាណ ៣២០.០០០ហិចតានៃផ្ទៃដីដាំផ្លែមៀននៅឈៀងម៉ៃនិងខេត្តភាគខាងជើងផ្សេងទៀត មិនត្រូវបានគេរំពឹងថារហូតដល់ខែសីហា។
ទោះជាយ៉ាងណា ផ្លែឈើទាំងនេះទំនងជានឹងលក់ក្នុងតម្លៃខ្ពស់នៅក្នុងទីផ្សារក្នុងស្រុកដោយសារកង្វះក្នុងការផលិតឆ្នាំនេះ។ តម្លៃផ្លែមៀនក្នុងមួយគីឡូក្រាមប្រហែលជាអាចនឹងលក់បាន ៤៥បាត ស្មើនឹង ១,២៥ដុល្លារអាមេរិក នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន ក្នុងមួយគីឡូក្រាមមានតម្លៃ ៣៥បាត់ ស្មើនឹង ០,៩៧ដុល្លារ។
សូមជម្រាបថា ប្រទេសចិនគឺជាទីផ្សារនាំចេញផ្លែមៀនដ៏សំខាន់សម្រាប់ប្រទេសថៃ ដែលភាគច្រើនបានកើនឡើងនៅក្នុងខេត្តឈៀងម៉ៃ៕
មតិយោបល់