អាល្លឺម៉ង់ៈ សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយរដ្ឋអាជ្ញាទីក្រុង Frankfurt បានឲ្យដឹងនៅថ្ងៃពុធថា ប៉ូលិសអាល្លឺម៉ង់បានចាប់ខ្លួនបុរសអាល្លឺម៉ង់ម្នាក់ សង្ស័យថាបានលក់កាំភ្លើងខ្លីមួយដើម ឲ្យខ្មាន់កាំភ្លើងម្នាក់ ដែលបានសម្លាប់មនុស្សចំនួន៩នាក់ ក្នុងទីក្រុង Munich នៅខែកក្កដាកន្លងទៅ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា ប៉ូលិសបានចាប់ខ្លួនបុរសវ័យ ៣១ ឆ្នាំម្នាក់ នៅក្នុង ទី្រក្រុង Marburg ភាគខាងលិចរដ្ឋ Hesse ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារនេះ។ ជនសង្ស័យបានអះអាងថា ខ្លួនបានលក់ កាំភ្លើងខ្លី Glock 17 ឲ្យខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្សចំនួន៩នាក់ និងរងរបួសជាង ២០នាក់ នៅក្នុងខែកក្កដា។
ប៉ូលិសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតលើជនសង្ស័យនោះ ពីបទសង្ស័យជួញដូរអាវុធខុសច្បាប់។ ជនសង្ស័យបាននិយាយថាខ្លួនបានលក់កាំភ្លើង Glock 17 ឲ្យខ្មាន់កាំភ្លើង នៅ ទីក្រុង Marburg កាលពីថ្ងៃទី២០ ខែឧសភា និងរំសេវមួយចំនួននៅថ្ងៃទី ១៨ ខែកក្កដា៕
មតិយោបល់