អាហ្វហ្គានីស្ថានៈ មន្ត្រីប៉ូលិសជាន់ខ្ពស់នៅតំបន់ភាគខាងជើង លោក General Shir Aziz Kamawal នៅថ្ងៃអាទិត្យនេះ បាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខ និងពួកសកម្មប្រយុទ្ធតាលីបង់ នៅតំបន់ភាគខាងជើងក្នុងខេត្តបាដាក់សាន បានបណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ ក្នុងនោះរួមមាន សកម្មប្រយុទ្ធប្រាំបីនាក់ និងប៉ូលិសបីនាក់បានស្លាប់។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦។
ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅក្នុងតំបន់ Shiwa ក្នុងស្រុក Arghanjkha កាលពីថ្ងៃសុក្រ មានរយៈពេលជាច្រើនម៉ោង ដែលអំឡុងពេលប្រយុទ្ធក្រុមឧទ្ទាមតាលីបង់ប្រាំបី និងប៉ូលិសបីនាក់ ត្រូវបានសម្លាប់។
បើតាមមន្ត្រីបានអះអាងឲ្យដឹងបន្ថែមថា សកម្មប្រយុទ្ធតាលីជាងប្រាំបួននាក់ និងប៉ូលិសពីរនាក់ទៀត បានរងរបួស អំឡុងពេលប្រយុទ្ធគ្នានោះ៕
មតិយោបល់