រុស្ស៊ី: មួយចំនួនពងត្រីប្រឡាក់គ្មានគុណភាព ៥,៥តោន ត្រូវបានគេបំផ្លាញចោលតែម្តង ដោយសារតែបានចម្លងមេរោគ យ៉ាងកង្វក់នៅក្នុងឧបទ្វីប Kamchatka Peninsula នៃភាគខាងកើតរបស់ប្រទេសរបស់រុស្ស៊ី។ នេះបើតាមអ្នកស្រាវជ្រាវបានឱ្យដឹងនៅថ្ងៃ ព្រហស្បតិ៍នេះ។
គណៈកម្មាការស៊ើបអង្កេតសហព័ន្ធរុស្ស៊ីក្នុងឧបទ្វីបខាងលើនេះ បាននិយាយថា ការវិភាគកាកសំណល់ផលិតផលនេះ បានបង្ហាញវត្តមាននៅក្នុង ពងត្រីប្រឡាក់មានសារធាតុពុលកង្វក់ម្យ៉ាង ដែលជាហេតុធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។
ពងត្រីប្រឡាក់ទាំងនេះ គឺម្ហូបអាហារសំរ៉ង់ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី។ ហើយពងត្រីប្រឡាក់នេះដែរ ត្រូវបានគេលក់រួចទៅហើយ នៅក្នុងហាងជាច្រើននៅក្នុងទីក្រុង Vilyuchinsk នៃឧបទ្វីបមួយនេះ។
សូមបញ្ជាក់ថា ពាណិជ្ជករពីរនាក់ បានជាប់ពាក់ព័ន្ទទៅនឹងករណីខាងលើនេះ ត្រូវបានចោទប្រកាន់ថា ការប្រឡាក់ត្រីគ្មានស្តង់ដារត្រឹមត្រូវ ពោលគឺដោយខុសច្បាប់ ហើយអាជ្ញាធររុស្ស៊ីបានពិន័យពួកគេទាំងពីរនាក់នេះ នូវចំនួនទឹកប្រាក់ ២៥០.០០០រូប្លិ៍ ស្មើរនឹង ៣.៩០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងម្នាក់ៗ៕
មតិយោបល់