ភ្នំពេញៈ រថយន្តម៉ាក ស្តាររឹក ព័ត៌មានទឹកប្រាក់ មួយគ្រឿង មិនដឹងហេតុអ្វី បានធ្វើដំណើរទៅបុកនឹងរថភ្លើងមួយខ្សែដែលកំពុងធ្វើដំណើរ ប៉ុន្តែសំណាងល្អ ក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសនោះទេ តែរថយន្តខូចខាតមួយចំហៀងផ្នែកខាងឆ្វេង។
ហេតុការណ៍ដែលកើតឡើងញឹកញាប់ដែរនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៣ និង៥០នាទីល្ងាច នៅក្នុងភូមិស្រែថ្លុង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចដែលទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តមួយគ្រឿងម៉ាក ស្តាររឹក កំពុងធ្វើដំណើរសុខៗ ក៏ស្រាប់តែទៅបុកនឹងរថភ្លើងដែលកំពុងធ្វើដំណើរ បណ្តាលឲ្យរថយន្តនោះក្រឡាប់ធ្លាក់ផ្លូវតែម្តង។ សមត្ថកិច្ចបន្តថា នៅក្នុងហេតុការណ៍នោះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសនោះទេ ដោយនៅក្នុងរថយន្តគឺមានតែអ្នកបើកបរម្នាក់ឯង និងបានរត់គេចខ្លួនក្រោយកើតហេតុ ចំណែករថយន្តភ្លើងបន្តដំណើរទៅមុខធម្មតា។
ក្រោយទៅដល់កន្លែងកើតហេតុ សមត្ថកិច្ច បានទាក់ទងរករថយន្តស្ទូច ដើម្បីស្ទួចរថយន្តនោះចេញពីកន្លែងកើតហេតុ និងស្វែងរកអត្តសញ្ញាណអ្នកបើកបរផងដែរ៕
មតិយោបល់