ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បណ្តាញអង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យ G7 យកចិត្តទុកបន្ថែមទៀត ក្នុងសកម្មភាពទប់ស្កាត់ការផ្លាស់ប្តូរអាកាសធាតុ

ជប៉ុនៈ ក្នុងកិច្ចប្រជុំកំពូលប្រទេស G7 នៅថ្ងៃសុក្រនេះ បណ្តាញអង្គការក្រៅរដ្ឋាភិបាល (NGO) បានជំរុញឲ្យមេដឹកនាំ G7 យកចិត្តទុកបន្ថែមទៀត ក្នុងសកម្មភាពទប់ស្កាត់ដ៏រឹងមាំ សម្រាប់ការផ្លាស់ប្តូរអាកាសធាតុ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

មេដឹកនាំ G7 គួរតែលើកយកបញ្ហាអាកាសធាតុ និងថាមពល ជារបៀបវារៈកំពូល ព្រមទាំងប្តេជ្ញាក្នុងការដឹកនាំ អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស នេះបើយោងតាមឯកសារ ដែលបានចេញផ្សាយ ដោយបណ្តាញសកម្មភាពអាកាសធាតុ (CAN) ដែលមានបណ្តាញទូទាំងពិភពលោកជាង ៩៥០ NGO ដែលធ្វើការដើម្បីលើកកម្ពស់ សកម្មភាពរដ្ឋាភិបាល និងបុគ្គលក្នុងការទប់ស្កាត់ បម្រែបម្រួលអាកាសធាតុ៕
h

មតិយោបល់