ព័ត៌មានអន្តរជាតិ

អភិបាលក្រុងតូក្យូលោកស្រី Koike ដែលជាគណបក្សថ្មី ទទួលការគាំទ្រយ៉ាងខ្លាំង មុនពេលការបោះឆ្នោតសកលនៅជប៉ុន

ជប៉ុនៈ តាមការស្ទង់មតិប្រព័ន្ធផ្សព្វផ្សាយពីរ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា គណបក្សអភិរក្សនិយមមួយ ទើបបង្កើតទ្បើងនាពេលថ្មីៗនេះ ដែលដឹកនាំដោយអភិបាលក្រុងតូក្យូ លោកស្រី យូរីកូ កូអាយគី (Yuriko Koike) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការប្រកួតប្រជែងជាមួយនឹងបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីន ហ្សូអាបេ សម្រាប់ការបោះឆ្នោតសកលនៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ការស្ទង់មតិមួយដោយកាសែត Mainichi បានបង្ហាញថា ១៨%នៃអ្នកបោះឆ្នោត គ្រោងនឹងបោះឲ្យគណបក្ស TFK របស់លោកស្រី Koike ខណៈបើធៀបទៅនឹងអ្នកបោះឆ្នោត គាំទ្រណបក្សប្រជាធិបតេយ្យសេរី (LDP) កំពុងកាន់អំណាចរបស់លោក អាបេ គឺមាន២៩ ភាគរយ។

ចំណែកឯការស្ទង់មតិមួយទៀត របស់សារព័ត៌មាន Asahi បានបង្ហាញថា មាន ១៣% គ្រោងនឹងបោះឆ្នោតឲ្យគណបក្សរបស់លោកស្រី Koike និង ៣២% សម្រាប់គណបក្ស LDP ។

សូមជំរាបថា លទ្ធផលនៃការស្ទង់មតិ នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងមុនការរំលាយសភាជាន់ទាបរបស់រដ្ឋបាលលោក អាបេ សម្រាប់ការបោះឆ្នោតថ្មី ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែតុលាខាងមុខ៕

មតិយោបល់