តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ីលោក Vladimir Putin បានប្រកាសបទឈប់បាញ់គ្នា នៅខេត្ត Idlib បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងមូស្គូ ដែលមានរយៈពេល ៦ ម៉ោង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។
ខេត្ត Idlib ដែលជាបន្ទាយកាន់កាប់ចុងក្រោយ របស់ក្រុមឧទ្ទាម នៅក្នុងប្រទេសស៊ីរី គេសង្កេតឃើញថា មានការកើនឡើង នូវអំពើហិង្សា និងការបង្ហូរឈាម ចាប់តាំងពីខែធ្នូឆ្នាំមុន រហូតមកទល់ពេលនេះ ដែលវាជាការចាប់ផ្អើម ដោយកងកម្លាំងស៊ីរី គាំទ្រដោយប្រទេសរុស្ស៊ី ដើម្បីដណ្តើមតំបន់នោះ យកមកកាន់កាប់ឡើងវិញ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Erdogan បានប្រាប់អ្នកយកព័ត៌មានថា «នៅវេលាម៉ោង ០០ និង១យប់នេះ គឺពាក់កណ្តាលអធ្រាត្រ បទឈប់បាញ់គ្នា រវាងប្រទេសទាំងពីរ នឹងត្រូវបានធ្វើឡើង» ។
យ៉ាងណាមិញ លោកបានបន្ថែមទៀតថា តួកគី បានបញ្ជូនកងទ័ពរាប់ពាន់នាក់ ចូលទៅក្នុងខេត្ត Idlib ដើម្បីវាយលុកកងទ័ពស៊ីរី នឹងមិននៅស្ងៀមទេ ប្រសិនបើកម្លាំងរដ្ឋាភិបាលស៊ីរី បន្តការវាយប្រហារទៀតនោះ ដោយលោក បានព្រមានថា ក្រុងអង់ការ៉ា នឹងសងសឹក ដោយកម្លាំងពេញទំហឹងតែម្ដង៕
មតិយោបល់