ព័ត៌មានអន្តរជាតិ

អាម៉េរិក៖ ទំនាក់ទំនងអាម៉េរិក-ហ្វីលីពីន នៅតែរឹងមាំ ទោះបីលោក ឌូទ័រតេ ធ្លាប់រិះគន់យ៉ាងចាស់ដៃលើលោក អូបាម៉ា

បរទេសៈ ប្រធានបញ្ជាការទទួលបន្ទុកកិច្ចការនៅតំបន់ប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក បាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងយោធាហ្វីលីពីន គឺនៅតែរឹងមាំដដែល បើទោះបីជាប្រធានាធិបតីប្រទេសហ្វីលីពីន ធ្លាប់បានវាយប្រហារដោយពាក្យសម្តីធ្ងន់ៗប្រឆាំងអាម៉េរិកក៏ដោយ។

យោងតាមសារព័ត៌មាន Military បានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយផ្អែកតាមការលើកឡើងរបស់លោក Harry Harris នៅក្នុងកិច្ចពិភាក្សាភាពជាអ្នកដឹកនាំ ដែលធ្វើឡើងរដ្ឋ Washington, D.Cថា «ខ្ញុំមិនបានឃើញពីការធ្លាក់ចុះណាមួយជាមួយហ្វីលីពីនឡើយ ដែលនេះជាអ្វីដែលកើតចេញពីកិច្ចការរបស់រដ្ឋាភិបាល។ ខ្ញុំនឹងធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃអាទិត្យ ដើម្បីជួបប្រជុំជាមួយសមភាគីហ្វីលីពីន»។

កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកការពារ គឺនៅតែរក្សាដដែល បើទោះបីជាមានភាពមិនទាន់ច្បាស់លាស់អំពីអនាគតនៃសន្ធិសញ្ញាជាមួយរដ្ឋាភិបាលទីក្រុង ម៉ានីលក៏ដោយ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា លោកចង់បន្ថយទំនាក់ទំនងយោធាជាមួយអាម៉េរិក និងបានប្រាប់ទៅប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ឲ្យទៅនរកក៏ដោយ៕

us-philippines-exercises-1500-11-oct-2016-ts600

មតិយោបល់