ព័ត៌មានអន្តរជាតិ

ពលរដ្ឋជប៉ុនរាប់សិបនាក់ នាំគ្នាប្រមូលផ្ដុំគ្នាទាមទារឲ្យលោក អូបាម៉ា ធ្វើការសុំទោសរឿងទម្លាក់គ្រាប់បែកបរមាណូ

ជប៉ុនៈ បន្ទាប់ពីបានដឹងថា ប្រធានាធិបតីអាមេរិក លោក អូបាម៉ា មិនព្រមសូមទោសជប៉ុនរឿងទម្លាក់គ្រាប់បែកបរមាណូនោះ ពលរដ្ឋជប៉ុនរាប់សិបនាក់ បាននាំប្រមូលផ្តុំគ្នាតវ៉ាប្រឆាំង នឹងវត្តមានលោក អូបាម៉ា និងលោក អាបេ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា។ នេះបើតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

ក្រៅពីការទាមទារឲ្យលោក អូបាម៉ា សូមទោសនោះ ពួកគេថែមទាំងអំពាវនាវឲ្យសហរដ្ឋអាមេរិក ដកមូលដ្ឋានទ័ព ចេញពីខេត្ត អូគីណាវ៉ា ដោយសារពួកគេចាត់ទុកថា យោធានិងសព្វាវុធទាំងនោះជា លេសដែលអាចបង្កសង្គ្រាមនៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរ ការតវ៉ានេះ បានកើតឡើងចាប់តាំងពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបានអូសបន្លាយមក រហូតដល់ថ្ងៃសុក្រនេះ៕
9b92e564d675447fa8611c45f563670b_tx600

មតិយោបល់