លីបង់ៈ មេដឹកនាំក្រុមឧទ្ទាមអេបូឡា (Hezbollah) របស់ប្រទេសលីបង់ បានចោទប្រកាន់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីថា កំពុងចង់ប្រកាសសង្រ្គាម ជាមួយប្រទេសខ្លួន បន្ទាប់ពីនាយករដ្ឋមន្ត្រីលីបង់ លោក Saad al-Hariri ប្រកាសលាលែងពីតំណែង នៅរដ្ឋធានីអារ៉ាប់ប៊ីសាអ៊ូឌីត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក Hassan Nasrallah ប្រមុខចលនាអេបូឡាលីបង់ បាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងប្រើប្រាស់លោក Hariri ដើម្បីធ្វើការប្រឆាំងនឹងឆន្ទៈរបស់ខ្លួន ហើយលោកក៏បានចោទប្រកាន់អារ៉ាប៊ីសាអូឌីត ពីបទញុះញង់ឲ្យអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសលីបង់ផងដែរ។
សូមជំរាបថា ចលនា Hezbollah Shia ដ៏ខ្លាំងក្លា ត្រូវបានគេដឹងថា ជាសម្ព័ន្ធមិត្តមួយរបស់ប្រទេសអ៊ីរ៉ង់ ដែលបានចោទប្រកាន់ថា ការជួញដូរពាណិជ្ជកម្ម ជាមួយអារ៉ាប៊ីសាអូឌីត បានធ្វើឲ្យបង្កើនភាពតានតឹង ក្នុងតំបន់ និងនៅប្រទេសលីបង់។
លោក Hariri បាននិយាយនៅក្នុងការផ្សាយតាមទូរទស្សន៍មួយ ពីទីក្រុង Riyadh កាលពីថ្ងៃសៅរ៍ថា ការចុះចេញពីតំណែងរបស់លោក គឺដោយសារតែមានការគំរាមកំហែង ពីប្រភពមិនច្បាស់ការមួយ ចំពោះអាយុជីវិតរបស់លោក ដែលន័យរបស់លោកចង់សំដៅមេដឹកនាំក្រុមឧទ្ទាមអេបូឡា និងអ៊ីរ៉ង់។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីលីបង់លោក Michel Aoun និងអ្នកនយោបាយជាន់ខ្ពស់ដទៃទៀត បានទាមទារឲ្យលោក Hariri វិលត្រឡប់មកកាន់ប្រទេសវិញ ចំពេលដែលមានការសង្ស័យថា លោកអាចនឹងត្រូវគេចាប់ឃុំខ្លួន នៅក្នុងផ្ទះមួយ ដោយប្រទេសអារ៉ាប៊ីសាអូឌីត៕
មតិយោបល់