ជប៉ុន: មុននេះបន្តិច លោកប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ បារ៉ាក់ អូបាម៉ា បានមកដល់ហ៊ីរ៉ូស៊ីម៉ាហើយ បន្ទាប់ពី បញ្ចប់កិច្ចប្រជុំកំពូលជាមួយប្រទេស G7 នៅថ្ងៃសុក្រនេះ ហើយលោកបានក្លាយជាប្រធានាធិបតីអាមេរិកដំបូង ដែលបានទៅគោរពអ្នកដែលស្លាប់ នៅក្នុងសម័យសង្គ្រាមលោកលើកទី២ ចាប់តាំងពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក នៅក្នុងឆ្នាំ១៩៤៥។
លោកអូបាម៉ាបានសង្កត់ធ្ងន់ថា លោកនឹងមិនត្រូវសុំទោសចំពោះការវាយប្រហារនេះទេ ដោយសារវាជាប្រវត្តិសាស្ត្រនៅក្នុងសម័យសង្គ្រាមតែប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃនេះ ក៏មានប្រជាជនជប៉ុនរាប់រយនាក់ បានទទូចឲ្យលោកអូបាម៉ា ធ្វើការសូមទោសចំពោះកំហុសរបស់អាមេរិក ដែលបានបង្កឡើងនៅក្នុងសម័យសង្គ្រាមដែលបានធ្វើឲ្យសាច់ញាត្តិរបស់ពួកគេបានស្លាប់។
សូមបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស ១៤០.០០០នាក់បានស្លាប់នៅហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដែលអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរដំបូងរបស់ពិភពលោក។ពីរថ្ងៃក្រោយមកទៀត អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរជាលើកទីពីរ ត្រូវបានទម្លាក់ទៅលើតំបន់ Nagasaki បានសម្លាប់មនុស្ស ៧៤.០០០នាក់ផ្សេងទៀត៕
មតិយោបល់