ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូនក្រពើជាង ៩០០ក្បាល ត្រូវប្រទះរកឃើញនៅភាគខាងត្បូងចិន

ចិន: យោងតាមក្រុមអភិរក្សសត្វបានឲ្យដឹងថា ប៉ូលិសព្រំដែននៅតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន បានប្រទះឃើញកូនសត្វក្រពើចំនួន ៩៤០ក្បាល។ នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៦។

កូនក្រពើទាំងនេះ ត្រូវបានគេរកឃើញនៅក្នុងប្រអប់ពីរ នៅលើផែមួយកន្លែង នៅ Dongxing Township និង Fangchenggang ជាប់ព្រំដែនរវាងប្រទេសចិន និងវៀតណាម បន្ទាប់ពីប៉ូលិសបានដើរល្បាត តំបន់នោះ កាលពីព្រឹកថ្ងៃអាទិត្យ ដោយបានឮសំឡេងសត្វទាំងនេះ នេះបើយោងតាមប៉ូលិសព្រំដែន Fangchenggang រាយការណ៍។

ប៉ូលិសបានទៅសួរអ្នកស្រុកដែលនៅក្បែរនោះ ប៉ុន្តែគ្មាននរណាម្នាក់អះអាងថាសត្វក្រពើនេះជារបស់ខ្លួនទេ ដែលវាមានអាយុប្រហែល ១៥ថ្ងៃប៉ុណ្ណោះ។

អាជ្ញាធរផែ Fangchenggang បានរាយការណ៍ករណីជាច្រើន ទាក់ទងនឹងសត្វក្រពើ។ កាលពីខែកក្កដា កូនសត្វក្រពើជិត ៤០០ក្បាល ត្រូវបានចាប់នៅក្នុងផ្ទះជួលមួយកន្លែង ក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពី សត្វក្រពើ ៧០ក្បាល ត្រូវបានរកឃើញនៅក្នុងរថយន្តដឹកគ្រឿងសមុទ្រ ដែលត្រូវបានគេបង្ខាំងទុក។

គួរបញ្ជាក់ដែរថា សត្វក្រពើទាំងនេះ គឺជាសត្វជិតផុតពូជ ដែលមានដើមកំណើតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្បែករបស់ពួកវា ត្រូវបានប្រើជាវត្ថុធាតុដើមសម្រាប់ផលិតផលស្បែកប្រណីត ដើម្បីយកទៅលក់ នៅលើទីផ្សារអន្តរជាតិ៕

Over 900 baby crocodiles found in southern China

មតិយោបល់