សឹង្ហបុរី: បុរសជនជាតិបង់ក្លាដេស ៦នាក់ដំបូងគេនៅក្នុងការប្រឈមមុខនឹងការចោទប្រកាន់នៅសិង្ហបុរីពីបទផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្ម។ បុរសទាំង ៦នាក់ខាងលើនេះ បានធ្វើការនៅក្នុងឧស្សាហកម្មសំណង់ក្នុងតំបន់ ត្រូវបានចោទប្រកាន់ចំពោះការផ្តល់ និងការប្រមូលនិងមានទ្រព្យសម្បត្ដិសម្រាប់គោលបំណងភេរវកម្ម។
បុរសបង់ក្លាដេសទាំង ៦នាក់នេះ ត្រូវបានឃុំខ្លួននៅក្រោមច្បាប់សន្តិសុខផ្ទៃក្នុងរបស់សឹង្ហបុរី ហៅកាត់ថា (ISA) កាលពីខែមេសាឆ្នាំនេះគឺជាលើកដំបូងហើយដែលត្រូវបានកាត់ទោសនៅក្រោមភេរវកម្មលួចផ្តល់ហិរញ្ញវត្ថុ សម្រាប់គោលបំណងភេរវកម្ម។ ជនទាំងនេះ រួមមាន លោក Rahman Mizanur, លោក Mamun Leakot Ali, លោក Miah Rubel, លោក Zzaman Daulat, លោក Md Jabath Kysar Haje Norul lslam Sowdagar និងលោក Sohel Hawlader lsmail Hawlader ៕
មតិយោបល់