ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអាមេរិក B-2 ហោះមកកាន់តំបន់ប៉ាស៊ីហ្វិក មុនដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទ្វីបអាស៊ី

អាមេរិកៈ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-2 របស់អាមេរិក បានធ្វើបេសកកម្មរយៈពេលវែងមួយ នៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ចំពោះសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន ចំពេលដែលមានការព្រួយបារម្ភពីបញ្ហាកូរ៉េខាងជើង នៅមុនពេលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់តំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

វត្តមាននៃយន្តហោះនេះ គឺស្របតាមរដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកទ្បើងបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍កន្លងទៅថា អាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែនុយក្លេអ៊ែរ B-2 របស់ខ្លួន សម្រាប់បេសកកម្មហោះហើររយៈវែងមួយ ទៅកាន់តំបន់ប្រតិបត្តិការនៅប៉ាស៊ីហ្វិក។

ដោយមេបញ្ជាការយុទ្ធសាស្ត្រអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះ បានហោះចេញពីមូលដ្ឋានកងទ័ពអាកាស Whiteman ដើម្បីអនុវត្តសមយុទ្ធនៅមូលដ្ឋាអាកាស និងប្រតិបត្តិការអង្កេតមើលទីភូមិសាស្ដ្រ ក្នុងការប្រយុទ្ធផ្សេងៗ៕

មតិយោបល់