ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងស្នេហា តាមអនទ្បាញ និងទូរស័ព្ទជិត ៣០.០០០ ដងក្នុងមួយសប្តាហ៍ ត្រូវប៉ូលិសចាប់ខ្លួន

កាណាដាៈ ស្រ្តីម្នាក់វ័យ ២៨ឆ្នាំ ឈ្មោះ Kelly Murphy មកពីខេត្ត Alberta ប្រទេសកាណាដា ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីទំនាក់ទំនងស្នេហា តាមអនទ្បាញ និងទូរស័ព្ទជិត ៣០.០០០ ដងក្នុងមួយសប្តាហ៍។ នេះបើយោងតាមរយៈ គេហទំព័របរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

នាងត្រូវបានគេចោទប្រកាន់ថា បានប្រើទូរស័ព្ទចំនួន៨ ដើម្បីតេទៅគូស្នេហ៍នោះ ២៤ម៉ោងក្នុងមួយថ្ងៃ រួមទាំងលេខទូរស័ព្ទដៃ ទូរស័ព្ទលើតុនៅផ្ទះ និងទូរស័ព្ទនៅក្រុមហ៊ុន ដែលត្រូវបានគេសង្ស័យថា នាងអាចនឹងផឹកភេសជ្ជៈថាមពល និងប្រើប្រាស់ថ្នាំញៀន ដើម្បីកុំឲ្យងងុយគេង ហើយអាចតេទៅរកគូស្នេហ៍នាងឥតឈប់ឈរបែបនេះ៕

Woman

មតិយោបល់