អ៊ុយក្រែន: យ៉ាងហោចណាស់មនុស្ស ១៧ នាក់បានស្លាប់នៅថ្ងៃអាទិត្យនេះ នៅក្នុងអគ្គីភ័យមួយនៅឯផ្ទះការថែទាំមនុស្ស ចាស់នៅក្នុងតំបន់ភាគកណ្តាលរបស់ប្រទេសអ៊ុយក្រែន។
សេវារដ្ឋសម្រាប់សង្គ្រោះបន្ទាន់បានឱ្យដឹងថា អគ្គិភ័យឆេះនេះ បានកើតឡើងនៅម៉ោងប្រហែល ៣និង៤០នាទីព្រឹកមិញនេះ នៅមជ្ឈមណ្ឌលថែទាំ សុខភាពឯកជនមួយ ដែលមានមនុស្សវ័យចំណាស់ ៣៥នាក់ដែលរស់នៅក្នុងភូមិ Litochky ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ ភាគខាងជើងទី ក្រុងកៀវ។
ក្រុមអ្នកជួយសង្គ្រោះនិងអ្នកពន្លត់អគ្គីភ័យសរុបចំនួន ១៥០នាក់ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ ហើយពួកគេបានគ្រប់គ្រងក្នុងការជួយសង្គ្រោះមនុស្ស ១៨នាក់។ មនុស្សវ័យចំណាស់៥នាក់ បានជួយសង្គ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់មួយ ដែលមានមនុស្សពីរនាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រដ្ឋាភិបាលអ៊ុយក្រែនបានបង្កើតគណៈកម្មាការពិសេសមួយ ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុខាងលើនេះផងដែរ៕
មតិយោបល់