ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បាញ់សម្លាប់សត្វស្វាធំមួយក្បាល បន្ទាប់ពីក្មេងប្រុសធ្លាក់ចូលទ្រង់ស្វា

អាមេរិក: មន្ត្រីសួនសត្វដែលបម្រើការងារក្នុងសួនសត្វនៅទីក្រុង Cincinnati រដ្ឋអូហាយ៉ូ សហរដ្ឋអាមេរិក បានបាញ់សម្លាប់សត្វស្វាដ៏ធំមួយក្បាល ដែលជាប្រភេទសត្វស្វានៅអាហ្វ្រិក ដែលជាសត្វជិតផុតពូជផងដែរ បន្ទាប់ពីក្មេងប្រុសអាយុបួនឆ្នាំរូបនេះ បានធ្លាក់ចូលទៅក្នុងទ្រុងសត្វស្វានោះ។

មន្រ្តីបាននិយាយថា កុមារនេះត្រូវបានគេជឿថា បានលូនចេញមកតាមរយៈរបាំងសាធារណៈចូលទៅក្នុងទ្រុង Gorilla World នៅឯសួនសត្វ Cincinnati Zoo & Botanical Garden កាលពីរសៀលថ្ងៃសៅរ៍ និងបានធ្លាក់ចុះទៅក្នុងទ្រង់សត្វសា្វនេះតែម្តង។

បើតាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថាសត្វស្វានេះបានអូសក្មេងប្រុសម្នាក់ដើរនៅជុំវិញទ្រុងប្រហែល ១០ នាទីមុនពេលក្រុមការងារឆ្លើយតបរបស់សួនសត្វនេះ បានបាញ់សម្លាប់សត្វស្វានេះ ដើម្បីការពារអាយុជីវិតរបស់កុមារខាងលើនេះ។

ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកបានដកស្រង់សម្តីរបស់ប៉ូលិស លោក Maynard បាននិយាយថា កុមារម្នាក់នេះ​ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យ​ដោយមានរបួស ប៉ុន្តែមិនបានគំរាមកំហែងដល់អាយុជីវិតទេ។

លោកបានឱ្យដឹងថា ក្រុមឆ្លើយតបសត្វសួននេះ បានធ្វើការសម្រេចចិត្តសម្លាប់ស្វានេះចោលតែម្តង ហើយសួនសត្វនេះ មានសត្វកាចសាហាវខ្លាំងណាស់ មិនថាតែសត្វស្វាទេ គឺនៅមានសត្វសាហាវផ្សេងទៀត ដូចជាខ្លា និងតោជាដើម។ ដូច្នេះមន្ត្រីសួនសត្វស្នើឲ្យអាណាព្យាបាលត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលនាំក្មេងៗមកលេងនៅសួនសត្វនេះ៕

hh jjjCapture

មតិយោបល់