ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

រ៉េត ស៊ូហ្សាណា ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ខកចិត្ត

ភ្នំពេញៈ បេក្ខនារីវ័យក្មេង អាយុ១៦ឆ្នាំ កញ្ញា រ៉េត ស៊ូហ្សាណា បានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាល ខកចិត្ត ព្រោះតែរាត្រីយប់មិញនេះ ក្នុងវគ្គ Live Show សប្តាហ៍ទី៣ នាងនៅតែបន្តលើកយកបទចម្រៀងបរទេស មកប្រកួតប្រជែងក្នុងកម្មវិធីលំដាប់អន្តរជាតិ The Voice Cambodia។

កន្លេងទៅថ្មីៗនេះ សម្ដេចនាយករដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុកថា “ចៅស្រីមួយនេះ ច្រៀងបានល្អណាស់ សម្រាប់ចម្រៀងបរទេស សង្ឃឹមថានាងអាចច្រៀងចម្រៀងខ្មែរបានល្អថែមទៀត”

បើទោះបីជាសម្តេចតេជោ ហ៊ុន សែន សង្ឈឹមយ៉ាងដូច្នោះ ប៉ុន្តែសម្រាប់ រ៉េត ស៊ូហ្សាណា កាលពីរាត្រីយប់មិញថ្ងៃទី២៩ ខែឧសភា ក្នុងកម្មវិធី The Voice Cambodia វគ្គ Live Show សប្តាហ៍ទី៣ នាងមិនបានលើកយកបទខ្មែរមកច្រៀងឡើយ ដោយលើកយកបទ «Rolling in The Deep» ដែលជាសំនៀងម្ចាស់ដើមរបស់តារាចម្រៀងអាម៉េរិកនាង Adele។

ការលើកបទចម្រៀងបរទេសច្រៀងម្តងហើយម្តងទៀតនេះ មិនបានធ្វើឲ្យប្រិយមិត្ត ជាពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកពេញចិត្តពេញថ្លើមឡើយ ហើយថែមទាំងរិះគន់លើរូបនាងទៀតផង រហូតមានអ្នកផាឲ្យនាង«ទំនងច្រៀងខ្មែរមិនកើត»

ទន្ទឹមជាមួយនឹងបញ្ហានេះដែរ គ្រូបង្វឹករបស់ រ៉េត ស៊ូហ្សាណា ក៏រំពឹងថា នាងនឹងលើកបទចម្រៀងជាភាសខ្មែរ មកច្រៀងនៅសប្តាហ៍ក្រោយ។

តាមរយៈវីដេអូឃ្លីបខាងក្រោមនេះ ឱក សុគន្ធកញ្ញា បាននិយាយថា «ក៏មានបងប្អូនជាច្រើនទៀត សំណូមពរឲ្យប្អូនច្រៀងចម្រៀងជាភាសាខ្មែរ ដោយសារតែគាត់ចង់ស្តាប់ ចង់ឃើញសំណព្វចិត្តពួកគាត់ កន្លែងហ្នឹងតើអូនមានអារម្មណ៍យ៉ាងណាដែរ?»

ឆ្លើយតបនឹងសំនួររបស់គ្រូបង្វឹក រ៉េត ស៊ូហ្សាណា ថា«កន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ពេលដែលឃើញពួកគាត់លើករឿងខ្ញុំនិយាយរហូត និយាយរួមទៅឥឡូវក្លាយជា Topic ខ្ញុំចង់និយាយប្រាប់ទៅពួកគាត់វិញថា នាងខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព របស់នាងខ្ញុំ អ្វីដែលនាងខ្ញុំមាន នាងខ្ញុំនឹងបង្ហាញឲ្យពួកគាត់មើលឃើញ»

ជាមួយនឹងចម្លើយខាងលើនេះ គេសង្ឈឹមយ៉ាងមុតមាំថា រ៉េត ស៊ូហ្សាណា នឹងលើកបទចម្រៀងជាភាសាខ្មែរ មកប្រកួតប្រជែងនៅសប្តាហ៍បន្ទាប់ ដែលជាហេតុមិនធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលខកចិត្ត។ សូមទស្សនាវីដេអូឃ្លីបក្នុងវគ្គ Live Show សប្តាហ៍ទី៣ ខាងក្រោមនេះ៖

https://youtu.be/pIUUltvCLpk

photo_2016-05-30_06-14-37photo_2016-05-30_06-14-51photo_2016-05-30_06-14-46photo_2016-05-30_06-14-44photo_2016-05-30_06-14-39

មតិយោបល់