ភ្នំពេញៈ នៅទីបំផុតតារាចម្រៀង ម៉េង កែវពេជ្ជតា បានប្រកាសឆ្លើយតបនឹងសារវាយប្រហាររបស់អតីតពិធីការិនី សាសា ដែលបានមាក់ងាយអ្នកនាងឡើងផ្អើលហ្វេសប៊ុក។ ប៉ុន្តែសារខ្លី មានន័យស៊ីជម្រៅរបស់អ្នកនាង មិនមែនជាសារជេរប្រមាថ ឬប្រតិកម្មតបត ដូចគ្នាដែលអ្នកនាងធ្លាប់បានវាយបកទៅលើតារាសម្ដែងស៊ិចស៊ីនាង ដេនី ក្វាន់ ដែលបានរិះគន់ចំពោះអ្នកនាងនោះទេ។ អ្នកនាង ឆ្លើយតបជារបៀបទន់ភ្លន់ និងត្រូវបានមហាជនភាគច្រើនគាំទ្រ។
អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរនៅលើហ្វេសប៊ុកថា «ពាក្យចាស់ពោលថា ធ្វើអំណោយផ្ចាញ់មនុស្សចិត្តកំណាញ់ បង្កើតក្តីស្រលាញ់ផ្ចាញ់នឹងក្តីស្អប់ និយាយត្រង់ធ្វើត្រង់ផ្ចាញ់មនុស្សកុហក់ ផ្ចាញ់មនុស្សអាក្រក់ដោយទង្វើល្អ។ ការនៅស្ងៀម មិនតបតខ្លះ មិនមែនបានន័យថា យើងខ្លាច ឬចុះចាញ់នោះទេ ប៉ុន្តែក៏ព្រោះតែរឿងទាំងនោះ វាគ្មានតំលៃស្មើនឹងកិត្តយសរបស់យើង»។ នេះជាសារថ្មីមួយ ដែលអ្នកនាងបានបង្ហោះក្នុងន័យឆ្លើយតបទៅការវាយប្រហារបស់នាង ឯក សុជាតា ហៅសាសា ដែលចេញមុខប្រកាសខ្លួនធ្វើជាគូបដិបក្ខរបស់អ្នកនាង និងហ៊ានមាក់ងាយយ៉ាងពេញៗ តិះដៀលថា ឲ្យអ្នកនាងនោះ។
ជាមួយសារឆ្លើយបតខាងលើ មនុស្សជាច្រើនបានគាំទ្រ ចំពោះជំហររបស់អ្នកនាង ដែលបានបង្កប់នូវសារនេះ ដោយថា នេះជាជំហរបញ្ចប់ទំនាស់ និងដើម្បីការពារកិត្តិយសរបស់អ្នកនាង កុំឲ្យបន្តប្រឡូសប្រឡាក់ដោយការមាក់ងាយបន្តដូចខ្សែខ្លែងបន្ថែមទៀត។ នេះជាជំហរទន់ភ្លន់បែបចាស់ទុំ និងថ្លៃថ្នូរ ប៉ុន្តែទន្ទឹមនឹងការសរសើរ ក៏មានអ្នកយល់ឃើញថា នោះគឺមកពីអ្នកនាងមិនហ៊ានតតាំងជាមួយសាសា ដូចគ្នានឹងអ្វីដែលអ្នកនាងវាយបកទៅលើនាង ដេនី ក្វាន់ នោះផងដែរ។ ជំហរមិនឈ្លោះរបស់អ្នកនាង គឺជាអ្វីដែលមហាជនចង់បាន ត្បិតសង្គ្រាមពាក្យសម្ដីបើនៅតែឆ្លើយឆ្លង គឺមិនមានភាគីណាត្រូវបានទុកមុខនោះទេ គឺពិតជាប៉ះពាល់ ខណៈការលើកឡើងរបស់អ្នកនាងដែលថានោះ ជារឿងមិនមានតម្លៃស្មើនឹងកិត្តិយសរបស់អ្នកនាង គឺជារឿងសមហេតុផល។
គួរបញ្ជាក់ថា មុននេះបន្តិច សាសា ដែលជានារីក្លាហានក្នុងរឿងចម្រូងចម្រាសជាមួយលោក សុខ ប៊ុន ឡើងផ្អើលហ្វេសប៊ុក បានបង្ហោះសាររិះគន់អ្នកនាង ម៉េង កែវពេជ្ជតាថា «មនុស្សល្អមិនរមាស់ទើសរឿងគេទេ! គេស៊ីបាយគេ គេមិនសុំបាយអ្នកស៊ីឡើយ ល្មមៗបានហើយ មើលសម័យផង បើធ្វើមិនបានល្អដូចគេកុំច្រណែនគេ សិស្សច្បងស្អី ធ្វើអីដែលល្អខ្លះដល់សង្គម!»។
ជាមួយនឹងសារដ៏រសើបនេះ សាសា ក៏បានប្រើពាក្យមាក់ងាយចំពោះអ្នកនាងជាច្រើនទៀត ដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ ប៉ុន្តែក្រោយការផ្ទុះរឿងវាយប្រហាររបស់សាសា និងអ្នកគាំទ្រ គេមិនឃើញអ្នកនាង ម៉េង កែវពេជ្ជតា បញ្ចេញទស្សនអ្វីតបតនោះទេ ក្នុងពេលដែលអ្នកនាង ក៏ព្រមផ្ដល់សម្ភាសន៍ពាក់ព័ន្ធជំហរក្រោយពេលផ្ទុះរឿង។ អញ្ជឹងហើយ បានជា ម៉េង កែវពេជ្ជតា ឆ្លើយតបយ៉ាងទន់ភ្លន់មួយ ហើយធ្វើឲ្យអ្នកគាំទ្រពេញចិត្ត បើទោះអ្នកមិនពេញចិត្តយល់ថា អ្នកនាងមិនតបត ព្រោះខ្លាចបាក់មុខជាងនេះក្ដី៕
មតិយោបល់