ព័ត៌មានជាតិ

ព័ត៌មានបឋម៖ រថយន្តដឹកខ្សាច់បុករះ​រថយន្ត ម៉ូតូនិងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង ស្លាប់និងរងរបួសជាច្រើននាក់ នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកខ្សាច់មួយគ្រឿងបានបុករះប៉ះទៅលើរថយន្ត ម៉ូតូនិងរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យមនុស្សម្នាក់​ស្លាប់នៅនឹងកន្លែង និងជាច្រើននាក់​ទៀតរងរបួស មានទាំងជនជាតិខ្មែរនិងជនជាតិចិន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅផ្លូវវត្តលើ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះក្រុមសង្គ្រោះមានទាំងសមត្ថកិច្ចនិងរថយន្តពេទ្យបានអន្តរាគមន៍ជួយសង្គ្រោះ ដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។
ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

មតិយោបល់