ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឥណ្ឌាដោះលែងអ្នកនេសាទមីយ៉ាន់ម៉ា ១២៩នាក់ ក្រោយលួចចូលនេសាទខុសច្បាប់

ឥណ្ឌា: យោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរាយការណ៍នៅថ្ងៃពុធទី០១ មិថុនានេះ បានឲ្យដឹងថា អ្នកនេសាទមីយ៉ាន់ម៉ាសរុបចំនួន១២៩នាក់ ក្នុងចំណោម២៤៩នាក់ ដែលបានជាប់ទោសអស់ជាច្រើនខែនៅក្នុងប្រទេសឥណ្ឌាក្រោយពីបានឃុំខ្លួនពីបទលួចចូលដែនទឹករបស់ប្រទេសនេះដោយខុសច្បាប់ ប៉ុន្តែឥឡូវត្រូវបានដោះលែងនិងបាននាំត្រឡប់មកផ្ទះវិញ (មីយ៉ាន់ម៉ា)។

តាមប្រព័ន្ធផ្សព្វផ្សាយដដេែលបានឲ្យដឹងថា ការវិលត្រឡប់ដំបូងរបស់ក្រុមអ្នកនេសាទមីយ៉ាន់ម៉ា បានធ្វើឡើងនៅជំរុំ Open Distressប្រទេសឥណ្ឌា បន្ទាប់ពីមានការចរចាជាមួយនឹងអាជ្ញាធរប្រទេសឥណ្ឌាជាច្រើនរួចមកនោះ។ ពួកគេបានមកដល់ព្រលានយន្តហោះអន្តរជាតិ ទីក្រុង Yangon កាលពីថ្ងៃអង្គារម្សិលមិញ រីឯអ្នកនេសាទដែលនៅសេសសល់នឹងវិលត្រឡប់នៅថ្ងៃព្រហស្បតិ៍ស្អែក តាមរយៈការហោះហើរលក្ខណៈជួលគេ។

ក្រុមអ្នកនេសាទមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដោយកងទ័ពជើងទឹកឥណ្ឌា ខណៈពេលដែលរសាត់អណ្តែតចូលទៅក្នុងទឹកដីប្រទេសឥណ្ឌា ដោយសារការបរាជ័យនោះ វាបង្កឡើងដោយព្យុះនិងម៉ាស៊ីនទូកផងដែរ៕

CeNtAliW8AE4aa4 seafood-slaves-22-years-slave

មតិយោបល់