ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឆេះរោងចក្រចម្រាញ់ប្រេងនៅរដ្ឋតិចសាស់ រងរបួសប្រាំពីរនាក់

អាមេរិកៈ មនុស្សប្រាំពីរនាក់ បានរងរបួសកាលពីថ្ងៃសុក្រ បន្ទាប់ពីឆេះរោងចក្រចម្រាញ់ប្រេង នៅកំពង់ផែ Arthur ចម្ងាយប្រហែល ១៤៦គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Houston ក្នុងរដ្ឋតិចសាស់សហរដ្ឋអាមេរិក។

ហេតុការណ៍នេះ បានកើតឡើងនៅឯរោងចក្រចម្រាញ់ប្រេង Sunoco ជារោងចក្រចម្រាញ់ប្រេងធំជាងគេ នៅសហរដ្ឋអាមេរិក មានសមត្ថភាពផលិតអតិបរមា ៦៣៦.៥០០ធុងក្នុងមួយថ្ងៃ។

ប៉ូលិសតំបន់ Jefferson បានបញ្ជាក់ថា មានអណ្ដាតភ្លើង ប៉ុន្តែមិនបាននិយាយទេថា ភ្លើងឆេះនោះ បានកើតឡើងដោយសារអ្វី ខណៈដែលមនុស្សចំនួន ៧នាក់ បានរងរបួសរលាក និងត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងតំបន់ភ្លាមៗ៕

Chemical_plant_fire_090513

មតិយោបល់