ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Upbate: ផ្ទុះអាវុធរបួសយុវជនម្នាក់ ពេលជិះគេចប៉ុស្តិ៍ត្រួតពិនិត្យ ជាករណីថ្នាំញៀន

ភ្នំពេញ: កាលពីម៉ោង១៥នាទីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ យុវជន២នាក់បានជិះម៉ូតូម៉ាកវេវ គ្មានស្លាកលេខ ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់សួរនាំ តែយុវជនទាំង២នាក់ មិនព្រមឈប់ ក៏បន្តដំណើរ ភ្លាមៗនោះកម្លាំងជំនាញព្រហ្មទណ្ឌរបស់អធិការដ្ឋានបានតាមពីក្រោយ។ លុះមកដល់ចំណុចផ្លូវ93 ឡើងមកផ្លូវជាតិលេខ5 សង្កាត់ទួលសង្កែ ជនសង្ស័៦ទាំង២នាក់ ដឹងខ្លួនក៏បានបន្ថែមល្បឿន ដែលមានទិសដៅពីត្បូងទៅជើង សមត្ថកិច្ចយើងបានបោះដៃ តាមវិទ្យុទាក់ទងឲ្យកម្លាំងគោលដៅត្រួតពិនិត្យច្បាប់ចរាចរជើងគោកដែលនៅមុខឃ្លាំងសាំងសូគីម៉ិច និងបណ្តាគោលដៅពួនស្ទាក់ទាំងអស់ ដើម្បីជួយស្ទាក់ឃាត់ជនទាំង២នាក់នោះ។

ក្រោយមកជនទាំង២នាក់ បានបង្អង់ល្បឿងតែមិនព្រមឈប់ ដោយបានយកជើងធាក់បារ៉ាចេញ ដើម្បីព្យាយាមបើកម៉ូតូរត់ រហូតមកដល់ត្រង់ចំណុចហ្គាស់ទាន់សាម័យសង្កាត់ស្វាយប៉ាក សមត្ថកិច្ចយើងបានតាមទាន់ ហើយបានឲ្យជនទាំង២នាក់នោះឈប់ពេលនោះកម្លាំងយើងបានចុះពីលើម៉ូតូបំរុងធ្វើការត្រួតពិនិត្យ តែជនសង្ស័យ១នាក់ ដែលជិះខាងក្រោយបានប្រតាយជាមួយកម្លាំងសមត្ថកិច្ច បណ្តាលរាលកៃអាវុធខ្លី១គ្រាប់ ត្រូវកំពួនជើងស្តាំ(ស្រាល) របស់បក្សពួកម្នាក់ទៀត ដែលអង្គុយខាងមុខ ភ្លាមៗនោះកម្លាំងយើងបានយកជននោះទៅមន្ទីរពេទ្យ ដោយឡែកយុវជន១នាក់ទៀត ត្រូវសម្ថកិច្ចយើងបាននាំមកអធិការដ្ឋានរួចបានធ្វើការត្រួតពិនិត្យម៉ូតូរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន៣កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ជនសង្ស័យទី១ឈ្មោះ អឿន សុធារ៉ា ភេទប្រុសអាយុ៣០ឆ្នាំ។ ទី២ឈ្មោះ អ៊ុត សំអ៊ាង ភេទប្រុសអាយុ៣០ឆ្នាំ (អ្នកបើកម៉ូតូរបួសកំពួនជើងស្តាំស្រាល)។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវតាមចាប់មេក្លោង និងបក្សពួកដែលនៅសេសសល់ ដោយឡែកជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តន៍តាមនិតិវិធី៕

photo_2016-06-03_11-20-19

photo_2016-06-03_11-20-21

មតិយោបល់