ជប៉ុនៈ ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីម្ដាយឪពុក របស់គាត់ ទុលគាត់ចោលឲ្យនៅម្នាក់ឯងក្នុងព្រៃ នៅពេលដែលពួកគេទ្បើងភ្នំ ចេញទៅប្រមូលបន្លែព្រៃ ត្រូវបានរកឃើញថា នៅមានជីវិត និងមិនមានរងរបួសទ្បើយ ក្រោយការស្វែងរកជិតមួយសប្ដាហ៍ ដោយកងកម្លាំងយោធាជប៉ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦។
អ្នកនាំពាក្យប៉ូលិសម្នាក់លោក Manabu Takehara បាននិយាយថា ក្មេងប្រុសអាយុ ៧ឆ្នាំម្នាក់នេះ ឈ្មោះ Yamato Tanooka ត្រូវបានស្វែងរកឃើញ ដោយទាហានម្នាក់ នៅមូលដ្ឋានយោធាមួយ ភាគខាងជើងកោះហុកកៃដូ។
លោកបានឲ្យដឹងបន្ថែមថា “ក្មេងប្រុសនេះ មើលទៅមានសុខភាពល្អ ហើយខណៈនេះគាត់ ត្រូវបានគេនាំទៅមន្ទីរពេទ្យ ដោយឧទ្ធម្ភាគចក្រដើម្បីទៅពិនិត្យសុខភាព”៕
មតិយោបល់