ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជិត ៤០០០នាក់ រត់គេចចេញពីជម្លោះកាន់តែច្រើន នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា: យោងតាមសារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃទី០៣ មិថុនានេះ បានឲ្យដឹងថា មនុស្សជិត ៤០០០នាក់ បានផ្លាស់ទីលំនៅដោយសារតែការប៉ះទង្គិចគ្នាថ្មីម្តងទៀតរវាងក្រុមប្រដាប់អាវុធនៅភាគខាងជើងរដ្ឋ Shan របស់ប្រទេសមីយ៉ាន់ម៉ា កាលពីខែឧសភាកន្លងទៅថ្មីៗនេះ។

នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិសម្រាប់ការិយាល័យសម្របសម្រួលកិច្ចការមនុស្ស (UNOHCA) ប្រចាំនៅមីយ៉ាន់ម៉ា បានចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹង មនុស្សប្រមាណជា ១.៦០០នាក់ បានចាកចេញពីភូមិរបស់ពួកគេ គឺនៅក្នុងភូមិ Kyaukme និងភូមិ Hsipaw ។

បើយោងតាមរបាយការណ៍នេះ ចំនួនប្រជាជនសរុបដែលផ្លាស់ទីលំនៅបានកើនដល់ ១១.១០០នាក់ គិតត្រឹមខែឧសភា តាំងពីខែកុម្ភៈ ដែលជាលទ្ធផលបានមកពីការប្រយុទ្ធគ្នារវាងក្រុមប្រឹក្សាស្តារឡើងវិញ Restoration Council of Shan State ហៅកាត់ថា (RCSS) និងក្រុមកងទ័ពរដ្ឋខាងត្បូង Shan State Army South ហៅកាត់ថា (SSA-S) និងកងទ័ពរំដោះជាតិ Ta’ang National Liberation Army ហៅកាត់ថា (TNLA)។

នាពេលបច្ចុប្បន្ននេះ ប្រជាជនបានផ្លាស់ទីលំនៅត្រូវបានស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ននៅតាម វត្តអារាមនានានិងនៅជំរំដែលមានស្រាប់។ រីឯអាជ្ញាធរនិងអង្គការក្នុងស្រុកកំពុងផ្តល់ជំនួយដល់ពួកគេជាមួយនឹងម្ហូបអាហារផងដែរ៕

article-doc-k5m4-6WO0nXN8D-HSK1-261_634x440

មតិយោបល់