អេក្វាឌ័រ: លោកប្រធានាធិបតី Rafael Correa បានឱ្យដឹងថា ការរញ្ជួយដីនេះមានទំហំ ៧,៨រ៉ិចទ័រ បានវាយប្រហារ អេក្វាឌ័រនៅក្នុងខែមេសា បណ្តាលឱ្យរងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាច្រើនដូច្នេះប្រទេសនេះនឹងកើនឡើងតែ ០,៣ភាគរយប៉ុណ្ណោះ នៅក្នុងខេត្ត Manabi ជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុត ដែលពុំធ្លាប់មានពីមុនមក។
លោកប្រធានាធិបតី Correa បានបន្តឲ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសអេក្វាឌ័របានព្យាករថា កំណើន ១ភាគរយនៃផលិតផលក្នុងស្រុក សរុប ហៅកាត់ថា GDP មុនពេលកើតហេតុខាងលើនេះ ប៉ុន្តែការរញ្ជួយដីនេះនឹងធ្វើឱ្យយើងបាត់បង់ ០,៧ភាគរយផ្សេងទៀត។
ទោះយ៉ាងណាយើងនឹងបន្តជំនះរាល់ឧបសគ្គដើម្បីឆ្ពោះដំណើរទៅមុខទៀត នៅពេលខាងមុខ ដូចដែលយើងបានសន្យានៅពេលក្លាយជាប្រធានា ធិប តី ខណៈពេលដែលលោកបានសារភាពពីការរញ្ជួយដីនេះ បានបំផ្លាញឧស្សាហកម្មនេសាទ បង្គានិងវិស័យទេសចរណ៍ ដែលស្ថិតក្នុងចំណោម ប្រភពចម្បងនៃប្រាក់ចំណូលរបស់អេក្វាឌ័រ។
ដោយឡែកខេត្ត Manabi ត្រូវបានគេរំពឹងផងដែរថា នឹងធ្លាក់ចុះប្រហែល ១០ភាគរយនៃ GDP របស់ខ្លួននៅឆ្នាំនេះ ដែលជាលទ្ធផល ៣,៤ភាគរយ ខណៈពេលកម្លាំងពលកម្មរបស់ខ្លួនបានបាត់បង់ការងារធ្វើមានប្រហែល ២២.០០០នាក់។
យោងតាមតួលេខចុងក្រោយរបស់រដ្ឋាភិបាលការកសាងឡើងវិញនេះ នឹងត្រូវចំណាយទឹកប្រាក់អស់ ៣,៣៤ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ រដ្ឋនឹងគ្របដណ្តប់ ៦៧ភាគរយនិងវិស័យឯកជន ៣៣ភាគរយ។ នៅថ្ងៃទី០១ ខែមិថុនានេះ រដ្ឋាភិបាលបានធ្វើឱ្យសកម្មវិធានការហិរញ្ញវត្ថុថ្មី ដើម្បីបង្កើនមូលនិធិ រួមបញ្ចូលទាំងបង្កើនពន្ធអាករលើប្រាក់ចំណេញបន្ថែម ហៅកាត់ថា VAT ចាប់ពី ១២ ទៅ ១៤ភាគរយ ហើយពន្ធដែលមានតម្លៃបន្ថែមនៃប្រាក់ខែក្នុងមួយថ្ងៃៗ សម្រាប់អ្នកដែលមានប្រាក់ខែជាង ១០០០ដុល្លារអាមេរិកក្នុងមួយខែត្រូវកាត់ចូលរដ្ឋផងដែរ៕
មតិយោបល់