ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៣០នាក់រងរបួស ដោយសារកាណូតបុកគ្នានៅក្បែរកោះសាម៉េត ប្រទេសថៃ

ថៃ: នៅព្រឹកថ្ងៃអាទិត្យទី០៥ មិថុនានេះ មានកាណូតបុកគ្នាជាមួយនាវាដឹកទំនិញ នៅជិតគោលដៅទេសចរណ៍ភាគខាងកើតកោះសាម៉េត ប្រទេសថៃ ដែលបានបង្កឲ្យមានមនុស្សរងរបួសសរុប ៣០នាក់នៅលើកាណូតនោះ។

គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ២និង៣០នាទីព្រឹក ត្រូវនឹងម៉ោងក្នុងស្រុក នៅពេលដែលកាណូតដឹកភ្ញៀវទេសចរមួយគ្រឿងដែលបានធ្វើដំណើរចេញឆ្ងាយពីកោះរមណីយដ្ឋានទេសចរណ៍ពេញនិយម បន្ទាប់ពីការប្រគុំតន្ត្រីត្រូវបានបញ្ចប់។

កាណូតនោះ វាបានបុកជាមួយនាវាដឹកទំនិញ ដែលត្រូវបានបោះយុថ្កាចតនៅក្នុងឈូងសមុទ្រខេត្តរ៉ាក់យ៉ង នៅភាគខាងកើតប្រទេសថៃ។
ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យអ្នកដំណើរចំនួន៧នាក់បានលោតចូលទៅក្នុងទឹកសមុទ្រ ដែលមានជម្រៅជ្រៅដល់ទីកន្លែងងងឹតតែម្តង។ អ្នកដំណើរទាំងអស់នោះ ត្រូវបានរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅជុំវិញតំបន់នោះនៅថ្ងៃនេះ និងស្វែងរុករកជនរងគ្រោះពីក្នុងសមុទ្រ។ ឥឡូវ ជនរងគ្រោះទាំងនោះ គឺមានសុវត្ថិភាពហើយ។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា កាណូតដែលបានបូកគេនេះ ដោយសារគេមើលមិនឃើញនាវាដឹកទំនិញដែលបានឈប់ថតនោះទេ ពោលគឺដោយសារនាវានោះ មិនបានបើកភ្លើងបំភ្លឺនៅពេលយប់ ដែលនាំឱ្យមានការប៉ះទង្គិចគ្នានេះតែម្តងទៅ៕

article-2212750-1557C0B8000005DC-633_634x318 c1_1002289_620x413 sinkin-boat-6

មតិយោបល់