ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជម្លោះព្រះសង្ឃស្រី និងលោកសង្ឃ កំពុងផ្ទុះទ្បើង នៅមុខព្រះបរមរាជវាំងថៃ

ថៃ: ព្រះសង្ឃស្រីមានព្រះនាម Dhammananda Bhikkhuni បានដាក់ញត្តិ ជាមួយក្រសួងអភិវឌ្ឍន៍កិច្ចការនារី និងគ្រួសារ (DWF) ដោយអះអាងថា ក្រុមព្រះសង្ឃស្រី ត្រូវបានរារាំងក្នុងការចូលគោរព្រះវិញ្ញាណក្ខ​​​ន្ធ​ស្ដេច។
នេះបើយោងតាមសារយ:ព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។

ក្រុមព្រះសង្ឃជាស្រ្តីប្រមាណជា៧២អង្គ ត្រូវបានរារាំងមិនឲ្យចូលគោរពព្រះវិញ្ញាណក្ខន្ធស្ដេច ដោយលោកសង្ឃព្រះនាម Teerapak Chaichana ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យព្រះសង្ឃ។

ព្រះសង្ឃស្រីព្រះនាម Kanjana Suthikul ជាអ្នកតំណាងព្រះសង្ឃស្រី បានមានពុទ្ធដីកាថា
ក្នុងញត្តិដែលបានដាក់ទៅក្រសួង បានបង្ហាញសំណើពីរ ដោយទី១ អំពាវនាវឱ្យមានការបញ្ចប់ការរើសអើងលើព្រះសង្ឃស្រី និងទី២ អនុញ្ញាតឲ្យព្រះសង្ឃស្រី អាចចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង Grand Palace ។

ក្រុមព្រះសង្ឃស្រីបានស្នើឲ្យសាស្រ្តាចារ្យសង្ឃព្រះនាម Teerapak សុំទោសជាសាធារណ:តាមប្រព័ន្ធផ្សព្វផ្សាយ មុនពេល គណ:កម្មាធិការដោះស្រាយបញ្ហានេះ។

សូមជំរាបថា សមាជិកគណ:កម្មាការជាតិសិទ្ធិមនុស្ស លោកស្រី Angkhana Neelapaijit បាននិយាយថា មនុស្សលើសកលលោក មានសេរីភាពនៃជំនឿសាសនាដូចគ្នា ដែលនៅក្នុងរដ្ឋធម្មនុញ្ញយើងក៏មានចែង ព្រមទាំងអនុសញ្ញាអន្តរជាតិផងដែរ៕

មតិយោបល់