អាមេរិកៈ នៅក្នុងកម្មវិធីប្រកួតផ្តាច់ព្រ័ត្របវរកញ្ញាឯកអាមេរិកឆ្នាំ២០១៦ ដ៏កក្រើកមួយ កាលពីរាត្រីថ្ងៃអាទិត្យ នៅក្នុងសាល T-Mobile Arena នៃទីក្រុង ឡាស់វ៉េហ្គាស(Las Vegas) គេបានរកឃើញម្ចាស់ម្កុដបវរកញ្ញាឯកហើយ គឺនាង ដេសហូណា បាប៊ើ( Deshauna Barber) ដែលរូបនាងគឺជាមេបញ្ជាការ កងទ័ពម្នាក់ នៅក្នុងទីក្រុងកូឡុមបៀ សហរដ្ឋអាមេរិក។
មេបញ្ជាការទ័ពអាមេរិកវ័យ២៦ឆ្នាំដ៏ស្រស់ស្អាត នាង ដេសហូណា បាប៊ើ ត្រូវបានគេបំពាក់ម្កុដដោយសារតែនាងជាបេក្ខនារីម្នាក់ដែលមានរូបរាងស្រស់ស្អាត និងមានភាពឆ្លាតវៃជាងគេ ហើយអាចឆ្លើយនឹងសំនួររបស់គណៈកម្មការ រៀបចំការប្រកួតបានច្រើនបំផុត នៅក្នុងចំណោមបេក្ខនារីទាំងអស់។
ស្របគ្នានេះដែរ បវរកញ្ញារបស់រដ្ឋ Hawaii នាង Chelsea Hardin ជាប់ចំណាត់ថ្នាក់ទី១ និងលេខរៀងជាបន្តទៀត គឺបវរកញ្ញារបស់ Georgia នាង Emanii Davis ៕
មតិយោបល់