ព័ត៌មានអន្តរជាតិ

យន្តហោះឈ្លបការណ៍អាមេរិក ហោះប្រុងប្រយ័ត្នបំផុត ដោយសារខ្លាចធ្លាក់ចូលទៅក្នុងមហាសមុទ្រ

អាមេរិកៈ តាមការសាកសួរពីអ្នកបើកបរយន្ដហោះឈ្លបការណ៍អាមេរិក ០៣ នាក់ បានឲ្យដឹងថា ការហោះទ្បើង និងចុះចតរបស់យន្ដហោះ នៅលើនាវាដឹកយន្តហោះចម្បាំង គឺមិនងាយស្រួលនោះទេ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៧។

យន្ដហោះ អាចនឹងត្រូវធ្លាក់នៅពេលហោះទ្បើងទៅលើអាកាស ឬមកដល់លើនាវាដឹកយន្តហោះ ដោយហេតុនេះហើយ ទើបអាកាសយានិក គឺចាំបាច់ត្រូវតែមានបទពិសោធន៍ និងការហ្វឹកហាត់ អស់រយៈពេលជាច្រើនឆ្នាំ។ ជាក់ស្ដែងបេសកកម្ម នាពេលថ្មីៗនេះ នៅលើនាវា USS Dwight D. Eisenhower អាកាសយានិកម្នាក់ បានបង្ហាញពីការចុះចតនៃយន្តហោះឈ្លបការណ៍ E-2C Hawkeye លើនាវាពិតជាមិនងាយស្រួលនោះទេ។

ប្រសិនបើអ្នកបើកយន្ដហោះ គ្រប់គ្រងប្រព័ន្ធបញ្ជានៅខាងក្នុងវាបានល្អ នោះនឹងធ្វើឲ្យការហោះទ្បើង និងចុះចតប្រកបដោយសុវត្ថិភាព ប៉ុន្តែបើភ្លាត់ ឬខុសបច្ចេកទេសតែបន្តិចនោះ ប្រព័ន្ធបញ្ជានឹងលែងអាចគ្រប់គ្រងបាន ជាហេតុបង្កគ្រោះថ្នាក់គ្រប់ពេលវេលាទាំងអស់ ដោយយន្តហោះ ត្រូវប្រឈមនឹងការធ្លាក់ចូលទៅក្នុងទឹកសមុទ្រតែម្ដង៕

មតិយោបល់