ចិន: យោងតាមក្រុមជួយសង្គ្រោះបាននិយាយថា សាកសពជនរងគ្រោះជាបុរសម្នាក់ ត្រូវបានអាជ្ញាធរចិនរកឃើញនៅថ្ងៃចន្ទ ទី០៦ មិថុនានេះ បន្ទាប់ពីទូកកម្សាន្តមួយក្រឡាប់នៅលើបឹងមួយកាលពីថ្ងៃសៅរ៍កន្លងទៅ នៅទីក្រុង Guangyuan ភាគនិរតីខេត្តស៊ីឈួន ប្រទេសចិន។
ពីមុនរហូតមកដល់ពេលគ្រោះថ្នាក់លិចទូកកម្សាន្តនេះ បានបណ្តាលមនុស្សពីរនាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ និង ១៣នាក់ទៀតបាត់ខ្លួន។ ការងារជួយសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះទាំងនោះ។
ទូកកម្សាន្តមួយគ្រឿងដែលដឹកមនុស្ស 1១៨នាក់បានក្រឡាប់នៅលើបឹង Bailong ដោយសារព្យុះនៅតំបន់បឹងកក់យ៉ាងខ្លាំងពីរសៀលថ្ងៃសៅរ៍មុន។
អ្នកនៅរស់រានមានជីវិតបីនាក់នេះ ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក និងស្ថិតក្នុងស្ថានភាពមានល្អប្រសើរជាងមុនហើយ៕

មតិយោបល់