ព្រះសីហនុៈ សមត្ថកិច្ច និងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះបុរសម្នាក់ដែលរងគ្រោះឆក់ចរន្តអគ្គីសនីពេលកំពុងធ្វើការកន្លែងផ្សាដែកផ្ទាំងប៉ាណូមួយកន្លែងនៅម្តុំជិតស្ថានីយ៍ប្រេងតូតាល់ឃ្លាំងលើ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាមុនថ្ងៃត្រង់ថ្ងៃ៦ ខែមិថុនា ឆ្នាំ២០១៦នេះ ហើយក្រោយមកជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅជួយសង្គ្រោះភ្លាមៗដែរ។
ប្រភពបានបញ្ជាក់ថា មុនកើតហេតុនោះ គឺជនរងគ្រោះ និងក្រុមការងាររបស់ខ្លួនបានឡើងផ្សាដែកផ្ទាំងប៉ាណូ និងខ្លះរៀបបណ្តាញខ្សែអគ្គិសនី ។ នៅខណៈជនរងគ្រោះបានលើកប៉ះ និងខ្សែភ្លើងបណ្តាលឲ្យឆក់តែម្តង។ ភ្លាមៗនោះបានក្រុមការងារ និងសមត្ថកិច្ចនៅជិតនោះជួយអន្តរាគមន៍ភ្លាមៗ ដោយជួយបានទាន់ពេល ដោយគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ ហើយត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ។
ជនរងគ្រោះមានឈ្មោះយី សាវ័ន អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្រូច ឃុំព្រែកតាទោល ស្រុកពាលរាំង ខេត្តព្រៃវែង ជាអ្នកធ្វើការនៅក្រុមហ៊ុនMSJដែលជាក្រុមហ៊ុនតាំងស្លាកយីហោឬប៉ាន់ណូ.






មតិយោបល់