ព្រះសីហនុៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រការអភិវឌ្ឍបែបនេះបន្តទៀត ជាជាងបន្តការគាំទ្រភាពចលាចលដល់សង្គម និងប្រទេសជាតិ។
ជាមួយគ្នានេះដែរសម្តេចតេជោបានបញ្ជាក់ថា ក្នុងឋានៈខ្ញុំជាប្រធានគណបក្សប្រជាជន ជាថ្នាក់ដឹកនាំគណបក្ស ក្នុងឋានៈជានាយរដ្ឋមន្ត្រី នឹងនៅពេលក្រោយទៀត ខ្ញុំនឹងប្តូរផ្តាច់ការពារនូវសន្តិភាព ការពារស្ថេរភាពនយោបាយ នឹងជំរុញការអភិវឌ្ឍលើសពីនេះថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងបែបនេះនៅក្នុងពិធីអបអរសាទរសម្ពោធរោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ច ពិសេសខេត្ដព្រះសីហនុនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។
ក្នុងពិធីនោះសម្តេចតេជោបានបញ្ជាក់ថា មានប្រាំបីប្រទេស ដែលមានចូលរួមវិនិយោគក្នុងតំបន់សេដ្ឋកិច្ចព្រះសីហនុនេះ។ សម្តេចបញ្ជាក់ថា ខ្ញុំតែងតែនិយាយជាមួយមិត្តចិនថា ខ្ញុំត្រូវការទេសចរចិន ត្រឹមតែ០,០១%តែប៉ុណ្ណោះ គ្រាន់តែត្រឹម០,០១% យើងអាចនឹងទទួលបានទេសចរចិន១លាន៣សែននាក់ អ៊ីចឹងទេទំហំសេដ្ឋកិច្ចរបស់ចិន គឺធំណាស់។
សម្តេចបានលើកឡើងថា មានសន្តិភាពតែមួយវាមិនគ្រប់គ្រាន់ទេ យើងចាំបាច់ត្រូវធ្វើការអភិវឌ្ឍប្រទេស ក្នុងការអភិវឌ្ឍប្រទេស ប្រទេសយើង ជាប្រទេសកសិកម្ម ប៉ុន្តែបើគ្រាន់តែវិស័យកសិកម្មមួយមុខ វាមិនគ្រប់គ្រាន់ទេ យើងត្រូវស្វែងរក គ្រប់មុខព្រួញសេដ្ឋកិច្ច មានការអភិវឌ្ឍបែបនេះ ជាជាងមានចលាចល។
សម្តេចបានបញ្ជាក់ថា តាមរយៈតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានរៀបចំឲ្យខ្ញុំព្រះករុណាខ្ញុំ ជួបកម្មករ កម្មការិនី និងបុគ្គលិកក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះសរុប១ម៉ឺន១ពាន់៥រយនាក់។ កម្មករកម្មការរិនីទាំងនោះត្រូវបានសម្តេចតេជោ ជូនម្នាក់ៗ២ម៉ឺនរៀល និងបានឈប់សម្រាកពេញមួយថ្ងៃ ដើម្បីជប់លៀងនិងរាំបទញីកែងជើងទាំងអស់គ្នា៕
មតិយោបល់