ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឧទ្ធម្ភាគចក្រចម្បាំងរុស្ស៊ី ៥ គ្រឿងបានដាក់ពង្រាយ នៅមូលដ្ឋានអាកាសភាគខាងលិចអ៊ីរ៉ាក់

អ៊ីរ៉ាក់: ឧទ្ធម្ភាគចក្រចម្បាំងរុស្ស៊ី ៥ គ្រឿង ត្រូវបានប្រគល់ទៅឲ្យកងទ័ពអ៊ីរ៉ាក់ ដោយបានដាក់ពង្រាយ នៅមូលដ្ឋានអាកាសកងទ័ពយោធា EEin al-Assad នៅតំបន់ Al-Baghdadi ក្នុងខេត្តអានបារ សម្រាប់ប្រតិបត្តិការប្រឆាំងក្រុម ISIS ។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០១៦។

ប្រភពសន្តិសុខអ៊ីរ៉ាក់ បាននិយាយថា ឧទ្ធម្ភាគចក្រចម្បាំងទាំងនេះ ត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន ទ័ពអាកាស ដើម្បីគាំទ្រកងកម្លាំងអ៊ីរ៉ាក់ ក្នុងប្រតិបត្តិការរំដោះតំបន់កាន់កាប់ដោយពួក ISIS នៅក្នុងខេត្ត អានបារ។

គួរបញ្ជាក់ដែរថា មូលដ្ឋានទ័ពអាកាស Ein al-Assad ត្រូវបានប្រើដោយទីប្រឹក្សាយោធាអាមេរិក និងកងកម្លាំងចម្រុះប្រឆាំងនឹងពួក ISIS ផងដែរ សម្រាប់សង្គ្រាមប្រឆាំងនឹងក្រុមភេរវកម្ម៕

five-russian-combat-helicopters

មតិយោបល់