ព័ត៌មានជាតិ

រថយន្តសាំយ៉ុងបុកក្មេងជិះកង់ ស្លាប់១ រងបួសធ្ងន់១

ព្រៃវែងៈ នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ71-72 ភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-0939 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណល្បឿនយ៉ាងលឿនពីទិសលិចមកកើត មកដល់ចំណុចកើតហេតុបានរ៉េចង្កូត បណ្តាលឲ្យបុកក្មេង២នាក់ កំពុងជិះកង់បណ្ដាលឲ្យកុមារ៉ាឈ្មោះ អឿន មករ៉ា អាយុ9ឆ្នាំស្លាប់នៅកន្លែង ម្តាយឪពុកនៅប្រទេសថៃរស់នៅភូមិខាងលើ ជាអ្នកឌុបទីកុមារីឈ្មោះ កូន ឡុង ភេទស្រី អាយុ15ឆ្នាំ រងរបួសធ្ងន់ ជិះពីក្រោយគ្នា រស់នៅភូមិជាមួយគ្នា បច្ចុប្បន្នយកទៅព្យាបាលទីក្រុងភ្នំពេញ៕

photo_2016-06-07_10-29-53photo_2016-06-07_10-29-55photo_2016-06-07_10-30-01

មតិយោបល់