ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សាលាខណ្ឌពោធិ៍សែនជ័យ រៀបចំធ្វើពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦

ភ្នំពេញ: នៅក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នាសាលាខណ្ឌ ពោធិ៍សែនជ័យ សាលាខណ្ឌពោធិ៍សែនជ័យ សង្កាត់ទាំង១០ និងគណៈកម្មការលទ្ធកម្មសង្កាត់ បានរៀបចំធ្វើពិធីដេញថ្លៃគម្រោងមូលនិធិ អភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ សម្រាប់អភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិ សម្រាប់ការ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៦ ដែលបាន ដាក់ឲ្យដេញថ្លៃនាពេលនេះមានចំនួន ១០គម្រោងគឺ គម្រោងជួសជុលផ្លូវបេតុងគ្មានសរសែដែកចំនួន ០៧គម្រោង, គម្រោងជួសជុលផ្លូវក្រាល ខ្សាច់ភ្នំចំនួន ០១គម្រោង, គម្រោងជួសជុលផ្លូវក្រាលកំទេចថ្មចំនួន ០១គម្រោង, គម្រោងដាក់ប្រព័ន្ធលូរំដោះទឹកចំនួន ០១គម្រោង និងថវិកា សរុបទាំង១០គម្រោង មានចំនួនទឹកប្រាក់ ១០១៨.៤៥៥.៣៦៧រៀល។

ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ពេលនេះ លោកអភិបាលបានសំណូមពរធ្វើយ៉ាងណាអនុវត្តឲ្យស្របតាមគោលការណ៍ណែនាំ ពីថ្នាក់ជាតិ ការធានាឲ្យបាននូវតម្លាភាព ប្រសិទ្ធភាព នឹងសូមបណ្តាក្រុមហ៊ុន ឬតំណាងក្រុមហ៊ុនទាំងអស់ដែលបានមកចូលរួមដេញថ្លៃនាពេល នេះ ត្រូវពិចារណាឲ្យបានហ្មតចត់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងគោលការណ៍សំខាន់ៗ អំពីការដេញថ្លៃ។ ជាមួយគ្នានោះដែរ គណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឲ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលដេញថ្លៃឈ្នះត្រូវមាន លទ្ធភាព សមត្ថភាព ដោយធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ពេលវេលា ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយ តម្លៃតាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យាយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីការដេញថ្លៃឈ្នះ។

ជាងនេះទៅទៀតក៏មានមន្ត្រីបច្ចេកទេសគាំទ្រសង្កាត់ចុះគាំទ្រដល់មូលដ្ឋាន ធ្វើឲ្យក្រុមប្រឹក្សាសង្កាត់មានការយល់ដឹងអំពីការកសាងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគសង្កាត់ ហើយក្រោយពីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ចប់ និងមានការចុះកិច្ចសន្យាជាមួយអ្នកទទួល ការដែលដេញថ្លៃឈ្នះ និងតាមដានត្រួតពិនិត្យវាយតម្លៃគម្រោងប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងការចូលរួមពីប្រជាពលរដ្ឋទទួលផល លើគម្រោងនេះ៕

fggg

មតិយោបល់