ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកស្រី Clinton៖ ការស៊ើបអង្គេតថ្មីរបស់ FBI មិនប៉ះពាល់ដល់ការបោះឆ្នោតខ្លួនខាងមុខទេ

អាមេរិកៈ បេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី Hillary Clinton នៃ​គណបក្ស​ប្រជាធិបតេយ្យ បាននិយាយថា ខ្លួនមានទំនុកចិត្តជុំវិញការស៊ើបអង្កេតរបស់ FBI ពាក់ព័ន្ធទៅនឹងអ៊ីម៉ែលរបស់នាង ដែលបានបង្ហាញការរកឃើញថ្មី គឺមិនមានអ្វីផ្លាស់ប្តូរទ្បើយ ហើយលោកស្រីក៏មិនត្រូវបានកាត់ទោសនោះដែរ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងរឿងនេះ លោកស្រី Clinton បានអំពាវនាវឲ្យប្រធាន FBI លោក James Comey ធ្វើការបកស្រាយអំពីការស៊ើបអង្កេតថ្មីរបស់ខ្លួន ដើម្បីពន្យល់ដល់ប្រជាជនអាមេរិកឲ្យបានជ្រាបច្បាស់ផងដែរ។

គួរបញ្ជាក់ដែរថា លោកស្រី Clinton និង​លោកស្រី Michelle Obama ធ្វើ​យុទ្ធនាការ​រួម​គ្នា​នា​ពេល​បច្ចុប្បន្ន​ជា​លើក​ទី១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ស្រប​ពេល​ដែល​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ការ​ប្រកួត​ប្រជែង​ចូល​កាន់​តំណែង​នៅ​ក្នុង​សេតវិមាន​កាន់​តែ​មាន​សភាព​ខ្លាំង​ក្លា​ឡើង៕

clinton-confident

មតិយោបល់