ចិនៈ បើតាមរបាយការណ៍ បានអះអាងនៅថ្ងៃអង្គារនេះថា មានករណីជំងឺ Zika ថ្មី បានកើតទ្បើង នៅខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន ដែលវាជាករណីទី ១៣ ហើយ សម្រាប់ជំងឺនេះ ក្នុងខេត្តនៅឆ្នាំនេះ។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។
អ្នកជំងឺជាស្ត្រីវ័យ ៣២ ឆ្នាំ គឺជាជនជាតិចិន ដែលរស់នៅក្នុងប្រទេស Venezuela។ នាងបានធ្វើដំណើរចូលតាមជើងហោះហើរព្រលានយន្តហោះ អន្តរជាតិចិន Guangzhou Baiyun កាលពីថ្ងៃទី ៣០ ខែឧសភា។
ដំបូងនាង មានអាការគ្រុនក្តៅកាលពីថ្ងៃទី ៣១ ខែឧសភា ប៉ុន្តែនាងគ្រាន់ ទៅស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រធម្មតាប៉ុណ្ណោះ កាលពីថ្ងៃទី ៣ ខែមិថុនា លុះក្រោយមកទៀត ជំងឺនេះក៏មានការវិវត្តទៅជាកន្ទួលក្រហម និងឈឺចង្កេះ នេះបើយោងតាមការឲ្យដឹងពីគណៈកម្មការសុខភាព និងផែនការគ្រួសារ ក្នុងខេត្តក្វាងទុង។
បើតាមខាងមន្ទីរពេទ្យ បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យថា នាងពិតជាកើតជំងឺ Zika ខណៈដែលមានអ្នកជំងឺចំនួន ១២ នាក់បានកើតជំងឺនេះ រួចមកហើយនៅក្នុងខេត្តក្វាងទុង៕
មតិយោបល់