ឥណ្ឌា: ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងនៅថ្ងៃពុធនេះថា ឥណ្ឌាបានចាប់ផ្តើមបាញ់រ៉ុក្កែតមួយគ្រប់ ដែលមានឈ្មោះថា Polar Satellite Launch Vehicle (PSLV) និងបានបាញផ្កាយរណបចំនួន ២០ ពីមជ្ឈមណ្ឌលអវកាស Sriharikota នៅរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅមុននេះបន្តិច នៅថ្ងៃទី២២ មិថុនានេះ។
ផ្កាយរណបទាំងនេះ បានចាប់ផ្តើមរួមបញ្ចូលការសង្កេតមើលផែនដីរបស់ផ្កាយរណប Cartosat របស់ប្រទេសនេះ, ក្រុមហ៊ុន Google Terra Bella’s SkySat Gen2-1 និងព្រមទាំងផ្កាយរណបចំនួន ១៨ផ្សេងទៀត។
រ៉ុក្កែត PSLV មានកម្ពស់ឈរ ៤៤,៤ម៉ែត្រ និងទម្ងន់ ៣២០តោន ហើយវាបាន ហែកចូលទៅក្នុងមេឃនៅពេលព្រឹកម៉ោង ០៩និង២៦នាទី ដោយឡែកផ្កាយរណបចំនួន២០ មានទម្ងន់ ១,២៨៨គីឡូក្រាម។
ក្រុមមន្រ្តីបានប្រកាសថា វាជាជោគជ័យមួយ ដែល បេសកកម្មការបើកដំណើរការបាញ់បង្ហោះទាំងមូលនេះ គឺប្រើពេលវេលា ២៦នាទី ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Indo-Asian បាននិយាយថា រូបភាពដែលបានផ្ញើដោយផ្កាយរណប Cartosat នឹងមានប្រយោជន៍សម្រាប់ជំនាញអ្នកគូរផែនទី, ទីក្រុង, ជនបទ, ការប្រើប្រាស់ដីឆ្នេរសមុទ្រ, ការចែកចាយទឹកនិងកម្មវិធីផ្សេងទៀត។
នេះបើយោងតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានឲ្យដឹងថា វាជាលើកដំបូងរបស់ ISRO ត្រូវបានបើកដំណើរបាញ់បង្ហោះផ្កាយរណបច្រើនជាង ១០ ជាមួយនឹងគ្រាប់រ៉ុក្កែតមួយគ្រាប់ផងដែរ៕
មតិយោបល់