ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចតេជោៈ ជ័យជំនះក្រុមកីឡាបាល់ទាត់កម្ពុជា គឺជាមោទនភាពរបស់ជាតិយើងទាំងមូល

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងផេកហ្វេសប៊ុករបស់សម្តេចថា ជ័យជម្នះរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា គឺជាមោទនភាពរបស់ជាតិយើងទាំងមូល។ សម្តេចបានសរសេរទៀតថា យុវជនអាចធ្វើបាននៅពេលមានការហ្វឹកហាត់ត្រឹមត្រូវ និងការតាំងចិត្តខ្ពស់។

ទន្ទឹមនិងនេះសម្តេចតេជោ សូមឲ្យយុវជនចូលរួមនៅក្នុងវិស័យកីឡាឲ្យបានច្រើន ដើម្បីត្រៀមចូលប្រកួតនៅក្នុងកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខនេះ។ សម្តេចតេជោបានបង្ហាញពីទឹកចិត្តសប្បាយរីករាយដល់ក្រុមជម្រើសជាតិកម្ពុជា នារាត្រីថ្ងៃប្រកួតនោះថា ខ្ញុំសូមអបអរសាទរដល់កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានប្រកួត ឈ្នះក្រុម Chines Taipei (Cambodia2 – Chines Taipiei 0) ក្នុងការប្រកួតក្នុងរាត្រីនេះ។

ខ្ញុំសូមអបអរសាទរ និងចូលរួមលើកទឹកចិត្តដោយជូនមួយនាក់ $1,000 ដល់កីឡាករ និងក្រុមគ្រូបង្វឹកទាំងអស់ តាមរយ:នាយឧត្តមសេនីយ សៅ សុខា។

សូមអរគុណក្មួយៗដែលបានចូលរួមទស្សនាលើកទឹកចិត្តដល់កីឡាករនៅពហុកីឡដ្ឋានជាតិនៅរាត្រីនេះ។ នេះជាមោទនភាពជាតិយើងទាំងអស់គ្នា៕

photo_2016-06-08_09-51-07

photo_2016-06-08_09-55-41

photo_2016-06-08_09-55-45

photo_2016-06-08_09-55-27

photo_2016-06-08_09-55-29

photo_2016-06-08_09-55-31

photo_2016-06-08_09-55-35

photo_2016-06-08_09-51-19

photo_2016-06-08_09-51-23

photo_2016-06-08_09-51-34

photo_2016-06-08_09-51-40

photo_2016-06-08_09-51-43

photo_2016-06-08_09-51-47

photo_2016-06-08_09-52-06

photo_2016-06-08_09-52-08

photo_2016-06-08_09-52-10

photo_2016-06-08_09-52-15

photo_2016-06-08_09-52-17

photo_2016-06-08_09-52-19

មតិយោបល់